ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងបានបង្ហើបថា​ នឹងមានការរំសាយអាវុធនុយក្លេអ៊ែរ ប្រសិនបើសហរដ្ឋអាមេរិកផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួន

    BY autoadmin July 10, 2020
    កូរ៉េខាងជើងបានបង្ហើបថា​ នឹងមានការរំសាយអាវុធនុយក្លេអ៊ែរ ប្រសិនបើសហរដ្ឋអាមេរិកផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួន

    អ្នកស្រី គីម យ៉ូចុង (Kim Yo Jong) ​​​​ដែលត្រូវជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងបានលើកឡើងថា ប្រទេសរបស់គាត់អាចនឹងមានការរំសាយអាវុធនុយក្លេអ៊ែរ ប្រសិនបើសហរដ្ឋអាមេរិកផ្លាស់ប្តូរជំហររបស់ខ្លួន។ អ្នកស្រីបានថ្លែងបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ​​​​​ តាមរយៈទីភ្នាក់ងារព័ត៌មានកូរ៉េកណ្តាល ដែលគ្រប់គ្រងដោយរដ្ឋនៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០។ លោកស្រីបាននិយាយថា ជំនួបកំពូលមួយទៀតរវាងមេដឹកនាំ គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺមិនចាំបាច់និងគ្មានប្រយោជន៍​ សម្រាប់ទីក្រុងព្យុងយ៉ាងទាំងនៅឆ្នាំនេះ និងទៅអនាគតដរាបណាមិនមានការផ្លាស់ប្តូរអាកប្បកិរិយាប្រកបដោយចេតនាល្អ។

    អ្នកស្រីបានសំដៅទៅលើការរំពឹងទុកថា កិច្ចប្រជុំកំពូលមួយនឹងត្រូវធ្វើឡើងមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកា ដោយនិយាយថាវាអាចកើតឡើងប្រសិនបើមេដឹកនាំសម្រេចចិត្តជួបគ្នា ទោះបីជានោះជាអ្វីដែលគ្មាននរណាដឹងក៏ដោយ។ អ្នកស្រីក៏បាននិយាយដែរថា ប្រទេសកូរ៉េខាងជើងមិនមានចេតនាគំរាមកំហែងដល់សហរដ្ឋអាមេរិកទេ ហើយបងប្រុសរបស់គាត់គ្រាន់តែចង់ឱ្យមានភាពច្បាស់លាស់នឹងគ្នាប៉ុណ្ណោះ។ នេះគឺគាត់បានសំដៅទៅលើការបញ្ឈប់នុយក្លេអ៊ែរ និងមីស៊ីលសាកល្បងរបស់ក្រុងព្យុងយ៉ាង។

    អ្នកស្រីបាននិយាយថា៖ «យើងមិននិយាយថាយើងនឹងមិនបញ្ឈប់សកម្មភាពអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែយើងមិនអាចធ្វើវាបានទេនៅពេលនេះ»។ អ្នកស្រីបានស្នើថា ការរំសាយអាវុធនុយក្លេអ៊ែរនឹងអាចធ្វើទៅបានប្រសិនបើអាមេរិកទម្លាក់អ្វីដែលកូរ៉េខាងជើងហៅថាជា “នយោបាយអរិភាព” ។ ម៉្យាងវិញទៀតអ្នកស្រីបានសង្កត់ធ្ងន់លើទំនាក់ទំនងល្អរវាងមេដឹកនាំទាំងពីរ ដោយនិយាយថាបងប្រុសរបស់អ្នកស្រីផ្ញើពាក្យជូនពរតាមអ្នកស្រី សូមឱ្យលោក ដូណាល់ ត្រាំ ទទួលបានជោគជ័យក្នុងភារកិច្ចរបស់គាត់៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: