ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តាំងពីផ្ទុះជំងឺកូវីដ១៩នៅអាមេរិក ឆ្លងជាង៣លាននាក់ និងស្លាប់ជាង១៣ម៉ឺននាក់មក គេទើបតែឃើញលោក ដូណាល់ ត្រាំ ព្រមពាក់ម៉ាស់ជាលើកដំបូងកាលពីម្សិលមិញនេះ

    BY autoadmin July 13, 2020
    តាំងពីផ្ទុះជំងឺកូវីដ១៩នៅអាមេរិក ឆ្លងជាង៣លាននាក់ និងស្លាប់ជាង១៣ម៉ឺននាក់មក គេទើបតែឃើញលោក ដូណាល់ ត្រាំ ព្រមពាក់ម៉ាស់ជាលើកដំបូងកាលពីម្សិលមិញនេះ

    ទីបំផុតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានគេប្រទះឃើញថាបានពាក់ម៉ាស់ នៅពេលដែលគាត់បានទៅជួបជាមួយទាហានដែលរងរបួស និងបុគ្គលិកថែទាំសុខភាពជួរមុខ នៅឯមន្ទីរពេទ្យវេជ្ជសាស្ត្រយោធាមួយនៅខាងក្រៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ។ នៅក្នុងដំណើរទស្សនកិច្ចនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed គេបានសម្គាល់ថា វាជាលើកដំបូងបំផុតដែលលោក ដូណាល់ ត្រាំ បានពាក់ម៉ាស់ ព្រោះថាប្រធានាធិបតីរូបនេះតែងតែជំទាស់មិនព្រមពាក់ម៉ាស់រហូតមក ទោះបីអាមេរិកមានករណីអ្នកឆ្លងជំងឺ COVID-19 ហក់ឡើងដល់លេខ១ទាំងតួលេខស្លាប់ និងឆ្លងសរុបក៏ដោយ។ ពោលគឺសហរដ្ឋអាមេរិកមានករណីសរុបចំនួន ៣.៤ លាននាក់ ខណៈមានអ្នកស្លាប់ចំនួន ១៣៧,០០០នាក់ គិតមកទល់ពេលនេះ។

    រំលឹកដែរថាកាលពីមុនប្រធានាធិបតីរូបនេះតែងតែមិនពាក់ម៉ាស់ ហើយក៏ធ្លាប់បានប្រាប់ទៅពលរដ្ឋរបស់គាត់ថា វាជាជម្រើសផ្ទាល់ខ្លួនចង់ពាក់ឬមិនពាក់ម៉ាស់ក៏ដោយ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានមុនពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ Walter Reed ថា៖«ខ្ញុំគិតថានៅពេលដែលអ្នកនៅក្នុងមន្ទីរពេទ្យ ជាពិសេសនៅក្នុងកន្លែងបែបនេះ នៅពេលដែលអ្នកកំពុងនិយាយជាមួយទាហានជាច្រើន ពលរដ្ឋក្នុងករណីខ្លះគាត់ទើបតែចេញពីវះកាត់ ខ្ញុំគិតថាវាជារឿងល្អណាស់ដែលត្រូវពាក់ម៉ាស់»។ នៅឯមន្ទីរពេទ្យ Walter Reed លោក ដូណាល់ ត្រាំ បានដើរហែហមដោយទាហានប៉ុន្មាននាក់ ខណៈអ្នកយកព័ត៌មានបានថតរូបគាត់ ហើយគាត់ក៏បាននិយាយថាអរគុណពេលចេញផុតពីពួកគេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Al Jazeera

    Share This Post: