អន្តរជាតិ

អាមេរិកព្រមានមិនឲ្យប្រើប្រាស់ទឹកលាងដៃ ៥ប្រភេទនេះ ព្រោះមានផ្ទុកជាតិមេតុណុលខ្ពស់ដែលប៉ះពាល់ដល់សុខភាព

BY
autoadmin
July 13, 2020

អាមេរិក៖ ទឹកអនាម័យ ឬជែលសម្រាប់លាងដៃបានក្លាយជាទំនិញមានតម្រូវការខ្ពស់បំផុតក្នុងអំឡុងពេលដែលមានការរាតត្បាតនៃជំងឺកូវីដ ១៩ នេះ រហូតដល់នៅតាមតំបន់ខ្លះទឹកអនាម័យត្រូវលក់ដាច់អស់ពីស្កុក និងផលិតមិនទាន់ទៀតផង។ ដោយសារតែទឹកអនាម័យមានតម្រូវការខ្ពស់ដូចនេះហើយទើប មានជនខិលខូចមួយចំនួនបានឆ្លៀតឱកាសលួចផលិតទឹកអនាម័យដែលគ្មានគុណដើម្បីបន្លំដាក់នៅក្នុងទីផ្សារ។ តាមធម្មតាទឹកអនាម័យដែលគ្មានគុណភាពទាំងនោះត្រូវបានផលិតឡើងដោយផ្សំជាមួយនឹងជាតិមេតាណុលខ្ពស់បំផុតអាចពី ៦០-៧០ % ហើយកម្រិតដ៏ខ្ពស់នៃជាតិមេតាណុលនេះអាចធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងចំពោះស្បែកដៃរបស់លោកអ្នក។

បើយោតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន cnn បានឲ្យដឹងថា រដ្ឋបាលចំណីអាហារនិងឱសថអាមេរិកបានរកឃើញទឹកអនាម័យចំនួន ៥ ប្រភេទដែលគ្មានគុណភាពនិងកំពុងត្រូវបានដាក់លក់ក្នុងទីផ្សារអាមេរិក ដែលទឹកអនាម័យទាំងនោះមានដូចជា៖

១៖Grupo Insoma’s Hand Sanitizer Gel Unscented, 70% alcohol

២៖Transliquid Technologies’ Mystic Shield Protection Hand Sanitizer

៣៖Soluciones Cosmeticas’ Bersih Hand Sanitizer Gel Fragrance Free

៤៖Soluciones Cosmeticas Antiseptic Alcohol 70% Topical Solution Hand Sanitizer

៥៖Tropicosmeticos’ Britz Hand Sanitizer Ethyl Alcohol 70%

រដ្ឋបាលចំណីអាហារនិងឱសថអាមេរិកបានបញ្ជាក់ថា ទឹកអនាម័យខាងលើនេះត្រូវបានផលិតនៅក្នុងប្រទេសម៉ិចស៊ីកូនិងនាំចូលទៅលក់ក្នុងអាមេរិក ហើយសុំប្រជាពលរដ្ឋទាំងអស់កុំប្រើទឹកលាងដៃទាំង ៥ ប្រភេទនេះអី ព្រោះវាមានគ្រោះថ្នាក់ដល់សុខភាពស្បែកខ្លាំងណាស់៕

អត្ថបទ៖ភក្តី

ប្រភព៖cnn

Share This Post: