ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សណ្ឋាគារធំៗប្រមាណជា ៣,០០០ កន្លែងនៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌា សម្រេចព្រមគ្នាឈប់ទទួលភ្ញៀវចិន ក្រោយមានការប៉ះទង្គិចផ្នែកយោធានៅច្រកព្រំដែនកាលពីខែមុន

    BY autoadmin July 14, 2020
    សណ្ឋាគារធំៗប្រមាណជា ៣,០០០ កន្លែងនៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌា សម្រេចព្រមគ្នាឈប់ទទួលភ្ញៀវចិន ក្រោយមានការប៉ះទង្គិចផ្នែកយោធានៅច្រកព្រំដែនកាលពីខែមុន

    ឥណ្ឌា៖ ក្រុមឧហ្សាហ៍កម្មសណ្ឋាគារធំៗប្រមាណជា ៣,០០០ កន្លែងនៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌាបានសម្រេចព្រមគ្នាមិនផ្តល់បន្ទប់ស្នាក់នៅចំពោះភ្ញៀវទេសចរណ៍ចិនឡើយ ហើយការសម្រេចដូចនេះគឺដើម្បីប្រឆាំងនឹងចិន ដែលមានការប៉ះទង្គិតផ្នែកយោធាយ៉ាងធ្ងន់ធ្ងរនៅច្រកព្រំដែនឥណ្ឌា-ចិន។ គួរម្លឹកជូនថា កាលពីខែមុនមានការវាយប្រហារមួយបានផ្ទុះឡើងរវាងយោធាចិននិងយោធាឥណ្ឌានៅតំបន់ហិម៉ាឡៃ ដែលការវាយប្រហារនោះបានធ្វើឲ្យយោធាឥណ្ឌាចំនួន ២០ នាក់បានស្លាប់បាត់បង់ជីវិត។ សកម្មភាពនេះបានធ្វើឲ្យពលរដ្ឋឥណ្ឌាមានចិត្តខឹងចំពោះប្រទេសចិនជាខ្លាំង ព្រោះចិនគឺជាដើមហេតុបង្កឲ្យមានបញ្ហានេះកើតឡើងក្នុងឥរិយាបថយ៉ាងគឃ្លើនបំផុត។​

    បន្ទាប់ពីមានហេតុការណ៍នេះពលរដ្ឋឥណ្ឌានៅតាមច្រកព្រំដែនបាននាំគ្នាធ្វើពហិការឈប់ប្រើប្រាស់ទំនិញផលិតនៅក្នុងប្រទេសចិន ហើយពលរដ្ឋនៅទីក្រុងវិញនាំគ្នាឈប់ប្រើប្រាស់ផលិតផលបច្ចេកវិទ្យាចិនដូចជាទូរស័ព្ទម៉ាក Huawei  ហើយសូម្បីតែកម្មវិធីក្នុងទូរស័ព្ទដ៏ល្បីរបស់ចិនគឺកម្មវិធី TikTok និងកម្មវិធីរបស់ចិនចំនួន ៥៨ ផ្សេងទៀតក៏ត្រូវបានអាជ្ញាធរឥណ្ឌាហាមឃាត់មិនឲ្យពលរដ្ឋខ្លួនប្រើប្រាស់ដែរ។ គួរបញ្ជាក់ជូនថា ប៉ុន្មានខែចុងក្រោយនេះឥណ្ឌានិងចិនហាក់មិនត្រូវគ្នាឡើយ ហើយរហូតមកទល់នឹងពេលនេះនៅមិនទាន់មានការសម្របសម្រួលណាមួយដែលជួយធ្វើឲ្យភាគីទាំង ២ អាចមើលមុខគ្នាដោយត្រង់វិញបាននៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ nikkei

    Share This Post: