ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រឿងអលង្ការសម័យកូវីដ! ម៉ាស់ដាំពេជ្រតម្លៃរាប់ពាន់ដុល្លារអាមេរិកកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅប្រទេសឥណ្ឌា

    BY autoadmin July 15, 2020
    គ្រឿងអលង្ការសម័យកូវីដ! ម៉ាស់ដាំពេជ្រតម្លៃរាប់ពាន់ដុល្លារអាមេរិកកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅប្រទេសឥណ្ឌា

    ឥណ្ឌា៖ សម្រាប់ប្រិយមិត្តមួយចំនួនប្រាកដជាធ្លាប់បានដឹងរួចមកហើយថា កន្លងមកមានម៉ាស់ធ្វើអំពីមាសត្រូវគេផលិតឡើងនិងប្រើប្រាស់ដោយអ្នកមានមួយចំនួននៅក្នុងប្រទេសឥណ្ឌា ដែលម៉ាស់ទាំងនោះមានតម្លៃរាប់ពាន់ដុល្លារអាមេរិកឯណោះ។ នៅពេលដែលបានឃើញម៉ាស់ធ្វើអំពីមាសទាំងនោះសាធារណៈជនទូទៅគិតថា វាគឺជាម៉ាស់ដែលមានតម្លៃថ្លៃបំផុតមួយ តែយ៉ាងណាក្តីកាលពីពេលថ្មីៗនេះហាងលក់គ្រឿងអលង្ការនៅក្នុងប្រទេសឥណ្ឌាបានបញ្ចេញលក់ម៉ាស់ដាំពេជ្រជាច្រើនម៉ូតបន្ថែមទៀត ដែលម៉ាស់ទាំងនោះមានតម្លៃរាប់ម៉ឺនដុល្លារអាមេរិកឯណោះ។

    បើយោងតាមវីដអូដែលបានចុះផ្សាយដោយគណនី Facebook ផ្លូវការរបស់សារព័ត៌មាន South China Moring Post បានបង្ហាញថា ហាងលក់គ្រឿងអលង្ការនៅឥណ្ឌាបានផលិតម៉ាស់ដែលមានក្រណាត់ម៉ាស់ស្របតាមស្ដង់ដាររបស់រដ្ឋាភិបាល តែនៅផ្នែកខាងក្រៅម៉ាស់មានរចនាលម្អបន្ថែមដោយត្បូងនិងពេជ្រជាច្រើនគ្រាប់ស្រោបដោយមាសសុទ្ធក្នុងម៉ូតផ្សេងៗគ្នា ហើយតម្លៃរបស់វាវិញគឺចន្លោះពី ១,៩៩០ ដុល្លារអាមេរិករហូតដល់ ៥,៣២០ ដុល្លារអាមេរិកឯណោះ។ ចំពោះអតិថិជនវិញបានឲ្យដឹងថា ការប្រើប្រាស់ម៉ាស់ដ៏មានតម្លៃនេះមិនត្រឹមតែអាចជួយការមេរោគបាននោះទេ តែវាក៏អាចបន្ថែមនូវសោភណ្ឌភាពក្នុងការតុបតែងខ្លួនបែបប្លែកពីគេបានផងដែរ។ សូមអញ្ជើញប្រិយមិត្តទស្សនាម៉ាស់រំលេចដោយត្បូងនិងពេជ្រស្រោបដោយមាសសុទ្ធដូចខាងក្រោមនេះ៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ South China Morning Post

    Share This Post: