ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់មានដំបៅត្រូវកាត់ម្រាមដៃចង្អុលចោល ក្រោយលាងសម្អាតបង្គាដែលមានបាក់តេរី

    BY autoadmin July 16, 2020
    បុរសម្នាក់មានដំបៅត្រូវកាត់ម្រាមដៃចង្អុលចោល ក្រោយលាងសម្អាតបង្គាដែលមានបាក់តេរី

    សិង្ហបុរី៖ សារព័ត៌មាន straitstimes បានរាយការណ៍ថា មានបុរសសិង្ហបុរីម្នាក់បានរងគ្រោះរហូតត្រូវកាត់ម្រាមដៃចង្អុលចោល បន្ទាប់ពីគាត់បានយកម្រាមដៃនោះទៅលាងសម្អាតបង្គាដែលមានបាក់តេរី។ ប្រភពខាងលើបានបន្តថា មុនពេលកើតហេតុបុរសជាជនរងគ្រោះបានទិញបង្គាមកពីផ្សារ និងលាងសម្អាតវាជាធម្មតា ដោយគាត់បានប្រើចង្អុលដៃនៃដៃខាងស្តាំរបស់គាត់ច្រើនជាងគេក្នុងការសម្អាតនោះ។

    បន្ទាប់ពីធ្វើការលាងសម្អាតបង្គារួច ម្រាមដៃចង្អុលរបស់គាត់បានប្រែជាខ្មៅ ហើយក្នុងរយៈពេល ២៤ ដៃចង្អុលនោះក៏ផ្ដើមមានការឈឺចាប់ ហើយបុរសជាជនរងគ្រោះក៏ផ្ដើមមានអាការៈក្តៅខ្លួននិងក្អួតផងដែរ។ ស្ថិតនៅក្នុងស្ថានភាពដូចនេះបុរសរងគ្រោះបានទៅមន្ទីរពេទ្យ តែវាដូចជាយឺតពេលបន្ថិចហើយព្រោះដៃចង្អុលរបស់គាត់បានប្រែក្លាយទៅជាដំបៅនិងត្រូវតែបង្ខំចិត្តកាត់ចោលមួយកំណាត់ខាងលើ មុនពេលវាក្លាយជាដំបៅធំជាងនេះទៀត។

    វេជ្ជបណ្ឌិតជំនាញបានពន្យល់ថា ម្រាមដៃចង្អុលរបស់ជនរងគ្រោះមានរបួសបន្តិចស្រាប់មុនពេលគាត់លាងបង្គានោះ ហើយដោយនៅក្នុងខ្លួនបង្គាមានផ្ទុកនូវបាក់តេរីប្រភេទ Flesh-eating bacteria ទៀតនោះ វាក៏បង្កឲ្យម្រាមដៃរបស់គាត់ត្រូវមានដំបៅរលួយតែម្តង ហើយក្នុងករណីដែលគេមិនសម្រេចកាត់ម្រាមដៃមួយកំណាត់ចោលទេ វានឹងបង្កឲ្យមានដំបៅរលួយដល់ដៃទាំងមូលរបស់គាត់ទៀតផង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ straitstimes

    Share This Post: