ឧបនាយករដ្ឋមន្ត្រីថៃលោក Somkid Jatusripitak និងក្រុមសេដ្ឋកិច្ចរបស់គាត់ បានលាលែងពីតំណែង បើកផ្លូវឱ្យមានការរុះរើគណៈរដ្ឋមន្រ្តីថ្មី
ឧបនាយករដ្ឋមន្រ្តីលោក Somkid Jatusripitak ដែលត្រូវបានគេចាត់ទុកជាទូទៅថាជាកំពូលអ្នកសេដ្ឋកិច្ចរបស់ប្រទេសថៃ បានលាលែងពីតំណែងរួមជាមួយរដ្ឋមន្ត្រីចំនួន ៣រូប ដែលធ្វើការឱ្យលោកផងដែរ ដោយបើកផ្លូវសម្រាប់ការរុះរើគណៈរដ្ឋមន្រ្តីនៃក្រុមសេដ្ឋកិច្ចរបស់រដ្ឋាភិបាលថៃ។ មន្ត្រីចំនួន ៣នាក់ទៀត គឺរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Uttama Savanayana, រដ្ឋមន្រ្តីក្រសួងថាមពល និង រដ្ឋមន្រ្តីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងការច្នៃប្រតិដ្ឋ។ អគ្គលេខាធិការរងរបស់នាយករដ្ឋមន្ត្រី ដែរនៅក្នុងក្រុមរបស់លោក Somkid ក៏បានលាលែងផងដែរ។

នៅពេលសួរអំពីការលាលែងនេះ នាយករដ្ឋមន្រ្តីលោក Prayut Chan-o-cha បានប្រាប់អ្នកយកព័ត៌មានថា៖«ខ្ញុំមិនដឹងទេ ខ្ញុំមិនបានឃើញលិខិតទេ»។ ប្រភពនៅក្នុងគណបក្ស Palang Pracharat ដែលកំពុងកាន់អំណាចរបស់លោក Prayut Chan-o-cha បានផ្តល់ចម្លើយផ្ទុយគ្នានៅពេលត្រូវបានសុំទាក់ទងពីសារព័ត៌មានរ៉យទ័រ។ លោគ Uttama Savanayana បានលាឈប់ពីគណបក្សកាលពីសប្តាហ៍មុន រួមជាមួយរដ្ឋមន្រ្តី ២រូបទៀត នៅចំពេលមានពាក្យចចាមអារាមអំពីការរុះរើគណៈរដ្ឋមន្រ្តីដែលនឹងកើតឡើង ប៉ុន្តែពួកគេទាំងអស់នៅតែស្ថិតក្នុងតំណែងគណៈរដ្ឋមន្រ្តីរបស់ពួកគេ។
លោក Somkid Jatusripitak មិនមែនជាសមាជិករបស់បក្ស Palang Pracharat ទេ ប៉ុន្តែគាត់ត្រូវបានគេចាត់ទុកថាជាអ្នកផ្តល់ប្រឹក្សាសេដ្ឋកិច្ចដល់លោក Prayut Chan-o-cha ចាប់តាំងពីលោកបានផ្តួលរំលំរដ្ឋាភិបាលលោកស្រី Yingluck Shinawatra កាលពីឆ្នាំ២០១៤។ លោក Somkid Jatusripitak បានធ្វើការនៅជាអ្នកប្រឹក្សាសេដ្ឋកិច្ចនៅក្នុងរដ្ឋបាល ចាប់តាំងពីជំនាន់ឆ្នាំ២០០០ មកម៉្លេះ។ ការផ្លាស់ប្តូរក្រុមសេដ្ឋកិច្ចកំពូលរបស់ថៃ អាចធ្វើឱ្យសេដ្ឋកិច្ចថៃធ្លាក់ចុះថែមទៀត ខណៈរដ្ឋាភិបាលព្យាយាមកាត់បន្ថយការខូចខាតពីជំងឺរាតត្បាត COVID-19 ដែលមានតម្លៃរាប់ពាន់លានដុល្លារ នៅក្នុងវិធានការជំរុញសេដ្ឋកិច្ចដែលត្រូវបានចាប់ផ្តើម និងគម្រោងវិនិយោគធំ ដែលបានចេញចោលលលយូរហើយតែមិនទាន់បានសម្រេចមួយណាទេ៕


អត្ថបទ៖ លីដា
ប្រភព៖ The Thaiger