ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អស់ពីកូវីដ ១៩ ពេលនេះចិនត្រូវប្រឈមនឹងវិបត្តិទឹកជំនន់ទ្រង់ទ្រាយធំមួយដែលអាចធ្វើឲ្យខាតបង់សេដ្ឋកិច្ចជិត ១០ ពាន់លានដុល្លាឯណោះ

    BY autoadmin July 20, 2020
    អស់ពីកូវីដ ១៩ ពេលនេះចិនត្រូវប្រឈមនឹងវិបត្តិទឹកជំនន់ទ្រង់ទ្រាយធំមួយដែលអាចធ្វើឲ្យខាតបង់សេដ្ឋកិច្ចជិត ១០ ពាន់លានដុល្លាឯណោះ

    ចិន៖ សារព័ត៌មាន channelnewsasia បានចុះផ្សាយថា គិតមកទល់នឹងពេលនេះមានពលរដ្ឋចិនយ៉ាងហោចណាស់ចំនួន ១៤១ នាក់បានស្លាប់បាត់បង់ជីវិត និងជិត ១៥ លាននាក់ផ្សេងទៀតត្រូវបានបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះសម្បែងទៅកាន់ទីទួលសុវត្ថិភាពជាបន្ទាន់  បន្ទាប់ពីចិនបានទទួលរងនៅជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់គ្នាចាប់តាំងពីខែមិថុនាមកដល់ខែកក្កដានេះ។ ប្រភពខាងលើបានបន្តថា តំបន់ដែលកំពុងវាយប្រហារដោយទឹកជំនន់នោះគឺជាបណ្ដាខេត្តមួយចំនួននៅក្នុងភាគខាងត្បូងនៃប្រទេសចិន ហើយប្រភពទឹកដែលបានជនឡើងនោះគឺដោយសារតែមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ស្ទើរតែរាល់ថ្ងៃ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

    អ្វីដែលកាន់តែអាក្រក់ជាងនេះទៀតនោះគឺអាជ្ញាធរចិនបានព្រមានថា ពេលនេះកម្រិតទឹកនៅក្នុងទន្លេ បឹង ប្រមាណជា ៤០០ កន្លែងនៅក្នុងតំបន់ភាគខាងត្បូងប្រទេសចិនជាពិសេសគឺទន្លេ Yangtze សុទ្ធតែបានឡើងខ្ពស់លើសកម្រិតរួចហើយ ដែលកត្តានេះគឺធ្វើឲ្យងាយនឹងកើតមានទឹកជំនន់ហូរចេញពីប្រភពទឹកអស់នេះខ្លាំងណាស់ ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ខ្លាំងជាច្រើនថ្ងៃបន្តទៀត។ ចំពោះទំហំនៃការខាតបង់សេដ្ឋកិច្ចវិញ ក្រុមអ្នកជំនាញបានលើកឡើងថា ចិនអាចប្រឈមនឹងការខាតបង់សេដ្ឋកិច្ចប្រមាណជា ៨,៦ ពាន់លានដុល្លារអាមេរិកឯណោះ ខណៈពលរដ្ឋចិនប្រមាណជា ៣៨ លាននាក់ផ្សេងទៀតក៏អាចរងផលប៉ះពាល់ដោយប្រយោលពីវិបត្តិទឹកជំនន់នេះផងដែរ៕

     

    អត្ថបទ៖ភក្តី

    ប្រភព៖channelnewsasia

    Share This Post: