ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ករណីការឆ្លងជំងឺកូវីដ១៩ នៅទីក្រុងតូក្យូនៅតែបន្តកើនឡើង ដោយថ្ងៃនេះមានករណីថ្មីចំនួន ១៦៨ករណី ត្រូវបានកត់ត្រា

    BY autoadmin July 20, 2020
    ករណីការឆ្លងជំងឺកូវីដ១៩ នៅទីក្រុងតូក្យូនៅតែបន្តកើនឡើង ដោយថ្ងៃនេះមានករណីថ្មីចំនួន ១៦៨ករណី ត្រូវបានកត់ត្រា

    រដ្ឋាភិបាលក្រុងតូក្យូបានបញ្ជាក់ថា នៅថ្ងៃច័ន្ទនេះខ្លួនរកឃើញមានករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ១៦៨ ដែលនេះជាថ្ងៃទី២ហើយដែលករណីនៅទីក្រុងមានក្រោម ២០០នាក់ ប៉ុន្តែយ៉ាងណាវានៅតែច្រើនដដែល។ ទោះបីជាមានការឆ្លងថ្មីតិចជាងមុនបន្ដិចមែន ក៏ការភ័យខ្លាចជាសាធារណៈអំពីការកើតឡើងសារជាថ្មីនៅតែមាន បន្ទាប់ពីករណីប្រចាំថ្ងៃនៅក្នុងរាជធានីបានឈានដល់ប្រហែល ២៩០នាក់ សម្រាប់រយៈពេល ៣ថ្ងៃ ជាប់គ្នារហូតដល់ថ្ងៃសៅរ៍ចុងសប្ដាហ៍ មុនពេលវាថយចុះដល់ ១៨៨នាក់ កាលពីថ្ងៃអាទិត្យ។ តួលេខសម្រាប់ថ្ងៃច័ន្ទ នាំឱ្យចំនួនករណីសរុបនៅទីក្រុងតូក្យូតែមួយមានដល់ទៅ ៩,៥៧៩ ករណី។

    យុទ្ធនាការ Go ​​To Travel របស់រដ្ឋាភិបាលកណ្តាលដែលបានចាប់ផ្តើមកាលពីថ្ងៃពុធបានបន្ថែមការព្រួយបារម្ភដល់សាធារណជន ដែលជំរុញឱ្យមនុស្សជាច្រើនជឿថា អ្នកដំណើរនិងអ្នកមកពីទីក្រុងតូក្យូ អាចបង្កើនហានិភ័យនៃការរាលដាលជំងឺទៅតំបន់ផ្សេងទៀត។ ករណីថ្មីៗដែលបានឆ្លងជាចង្កោមដំបូងបានកើតឡើងនៅក្នុងមណ្ឌលកម្សាន្តពេលរាត្រីរបស់ទីក្រុងតូក្យូ ឥឡូវនេះត្រូវបានគេជឿថា បានរីករាលដាលដល់គ្រឹះស្ថានផ្សេងទៀត ដូចជាសាលារៀន និងការិយាល័យ ខណៈការឆ្លងមិនដឹងមុខក៏កំពុងកើនឡើងផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Japan Times

    Share This Post: