ខ្មែរណូត

ស្វែងរក

  • កីឡា

    សុំសរសើរ !នី រតនា មកដល់ភ្លាមអ្នកគាំទ្រ ស្រែកហ៊ោ កក្រើកឆាកមហាព្រឹត្តិការណ៍ប្រគំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018

    BY Khmernote Media May 18, 2018
    សុំសរសើរ !នី រតនា មកដល់ភ្លាមអ្នកគាំទ្រ ស្រែកហ៊ោ កក្រើកឆាកមហាព្រឹត្តិការណ៍ប្រគំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018

    តារាចម្រៀងវ័យក្មេងដែលគេកំពុងតែចាប់អារម្មណ៍ខ្លាំង ខណៈពេលដែលលោកទើបតែភ្ជាប់ពាក្យថ្មីៗជាមួយកូនម្ចាស់ជំនួញគ្រឿងសំអាង គឺលោក នី រតនា ហាក់ដូចជាមានប្រជាប្រិយភាពខ្លាំងមិនចាញ់តារាជើងចាស់ឡើយ ដោយនារាត្រីនេះផ្ទាល់គ្រាន់តែតារាចម្រៀងឡើងដល់លើឆាកតន្ត្រី GANZBERG GOLD MEDAL CONCERT ភ្លាមទស្សនិកជន អ្នកខេត្តកំពត នាំគ្នាស្រែកហ៊ោរតែម្តង។

    ដើម្បីបង្កភាពសប្បាយរីករាយ នី រតនា ក៏បានបង្ហើរសំនៀងចំនួន ៤បទជាប់គ្នាមានទាំងបទញាក់និងមនោសញ្ចេតនាផងដែរ។ ក្រៅពីតារាចម្រៀង នី រតនា ក៏មានតារាចម្រៀងជាច្រើនដួងទៀតបានកំដរអារម្មណ៍ទស្សនិកជន អោយសប្បាយរីករាយយ៉ាងខ្លាំងផងដែរនាឪកាសថ្ងៃចុងសប្តាហ៍នេះ។ គួរបញ្ជាក់ផងដែរថាព្រឹត្តិការណ៍ប្រគុំតន្ត្រីទេសចរណ៍ GANZBERG GOLD MEDAL CONCERT នឹងធ្វើឡើងចំនួន ៥ ខេត្តក្រុងផ្សេងៗគ្នា ដើម្បីអបអរសាទរដែលស្រាបៀរ GANZBERG ឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោក ចំនួន ២ឆ្នាំជាប់គ្នា ពីស្ថាប័នកំពូល MONDE SELECTION៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay