អីយ៉ាស់! គ្រាន់តែរាត្រីទី 1 សោះ សប្បាយប៉ុន្នឹងហើយ ចុះទំរាំរាត្រីទី 2 ដឹងតាសប្បាយកប់ហើយ ជាមួយ មហាព្រឹត្តិការណ៍ប្រគំតន្ត្រី GANZBERG នៅទីរួមខេត្តកំពត
- May 19, 2018
កាលពីយប់មិញនេះ នៅសួនច្បារមាត់ព្រែក ទីរួមខេត្តកំពត មានការរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យមួយរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG គឺ GANZBERG GOLD MEDAL CONCERT 2018 ដោយមានវត្តមានតារាចម្រៀងល្បីៗមកពីផលិតកម្ម We Production និង តារាចម្រៀងល្បីៗមកពីផលិតកម្មហង្សមាស ដូចជា លោក នី រតនា កញ្ញា វី ឌីណែត លោក សយ រតនៈ កញ្ញា លាង សុផាឡែន ជាដើម។
នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី ដ៏អស្ចារ្យនេះគេសង្កេតឃើញថា វត្តមានទស្សនិកជន យ៉ាងច្រើនកុះករកាលពីយប់មិញ ធ្វើអោយតារាចម្រៀងទាំងអស់មានភាពរំភើប សប្បាយរីករាយ យ៉ាងខ្លាំងក៏ដូចជាបញ្ចេញទឹកដមសំនៀងយ៉ាងក្រអួនក្រអៅ ដើម្បីអោយទស្សនិកជនទទួលបានភាពសប្បាយរីករាយនាឪកាសចុងសប្តាហ៍នេះ។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្ត្រីនេះ នឹងធ្វើឡើងរយៈពេល២យប់ជាប់ៗគ្នា ហើយនៅយប់នេះដែរ ក៏មានការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ផងដែរ។ កុំអោយខកខានភាពសប្បាយនេះ សូមបងប្អូនអ្នកខេត្តកំពតយើង កុំភ្លេចមកសប្បាយរីករាយជាមួយ GANZBERG GOLD MEDAL CONCERT 2018 នៅសួនច្បារមាត់ព្រែក ទាំងអស់គ្នា៕
- Share This Post:











