អន្តរជាតិ
ទីបញ្ជាការអវកាសអាមេរិកបានបង្ហាញឡូហ្គោ និងបាវចនាផ្លូវការរបស់ខ្លួន
BY autoadmin
July 23, 2020
កាលពីខែមករាកន្លងទៅលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហោះរូបភាពមួយនៅលើ Twitter ដែលលោកបានហៅវាថា «ឡូហ្គោ» សម្រាប់កងកម្លាំងអវកាសអាមេរិក ប៉ុន្តែឥឡូវនេះវាមានរូបរាងពិតជាផ្លូវការហើយ។ ទីបញ្ជាការអវកាសរបស់កងទ័ពអាកាសមួយនេះត្រូវបានផ្លាស់ប្តូរទៅជាទីភ្នាក់ងារយោធា ហើយវាបានបង្ហាញឡូហ្គោថ្មីរបស់ខ្លួន រួមជាមួយនឹងការពន្យល់ជាច្រើន ដើម្បីកុំឱ្យគេយល់ថាឡូហ្គោនេះចម្លងពីរឿង Star Trek ។

វាបានពន្យល់ថានិមិត្តសញ្ញាជារូបដែលតា (Delta) ត្រូវបានប្រើប្រាស់ចាប់តាំងពីឆ្នាំ១៩៦១ ដោយនាយកដ្ឋានកងទ័ពអាកាស ហើយរូបភាពនេះពន្យល់ពីធាតុផ្សេងៗដែលសំដៅទៅសាខាយោធា ការបាញ់រ៉ុក្កែត និង “តម្លៃស្នូល” របស់វា។ ចំណែកឯបាវចនារបស់វាគឺ “Semper Supra” ដែលមានន័យថាលើគេជានិច្ច៕


អត្ថបទ៖ លីដា
ប្រភព៖ Engadget