កីឡា

អ្នកកំពត ស្រុះគ្នាល្អណាស់ ! មិនទាន់ដល់ម៉ោងប្រគុំតន្ត្រីផង មនុស្សមកឈរចាំទស្សនា ច្រើនដល់ម្លឹង

BY
Khmernote Media
May 19, 2018

នារាត្រីទី២នៃព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅសួនច្បារមាត់ព្រែក ទីរួមខេត្តកំពត នេះនឹងមានមនុស្សចូលរួមច្រើនជាម្សិលមិញទៀត ព្រោះថាខណៈពេលដែល ការប្រគុំតន្ត្រីចាប់ផ្តើមនៅម៉ោង ៨យប់ ប៉ុន្តែទើបតែម៉ោង ៦:៣០ នាទីប៉ុណ្ណោះមានមនុស្សឈររងចាំមើលច្រើនដល់ម្លឹងទៅហើយ។ ក្រុមតន្ត្រីនិងតារាចម្រៀងល្បីៗជាច្រើនក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីបំរើអារម្មណ៍ទស្សនិកជន ដែលមានវត្តមាននៅយប់នេះផងដែរ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្ត្រីទេសចរណ៍ GANZBERG GOLD MEDAL CONCERT 2018 បានរៀបចំឡើងនៅខេត្តកំពត រយៈពេល២យប់ជាប់គ្នាគឺយប់ថ្ងៃទី១៨ និង ទី១៩ ខែឧសភា ឆ្នាំ២០១៨ ដោយមានតារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្មហង្សមាស ជាច្រើនចូលរួមផងដែរ ដើម្បីអបអរសាទរដែលស្រាបៀរ GANZBERG បានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន ២ឆ្នាំជាប់គ្នា ពីស្ថាប័នកំពូល MONDE SELECTION ហើយព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យនេះ នឹងបន្តធ្វើឡើងនៅខេត្តស្វាយរៀងជាបន្តទៀតនៅសប្តាហ៍ក្រោយផងដែរ៕

Share This Post: