ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    FBI ចាប់ខ្លួនអ្នកស្រាវជ្រាវចិនម្នាក់ទៀត ដោយចោទថានាងមានទំនាក់ទំនងជាមួយយោធាចិន

    BY autoadmin July 25, 2020
    FBI ចាប់ខ្លួនអ្នកស្រាវជ្រាវចិនម្នាក់ទៀត ដោយចោទថានាងមានទំនាក់ទំនងជាមួយយោធាចិន

    មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌អាមេរិកបានប្រកាសនៅថ្ងៃសុក្រថា FBI បានចាប់ខ្លួនជនជាតិចិនម្នាក់ដែលបានជ្រកកោននៅឯស្ថានកុងស៊ុលនៃប្រទេសចិនប្រចាំនៅសាន់ហ្វ្រាន់ស៊ីស្កូ។ ប្រភពបាននិយាយថា ស្ត្រីរូបនេះឈ្មោះ Juan Tang បានចូលមកទឹកដីសហរដ្ឋអាមេរិកកាលពីខែធ្នូ ឆ្នាំ២០១៩ និងកំពុងធ្វើការជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា នៅទីក្រុងដាវីស។

    នាងគឺជាជនជាតិចិនម្នាក់ក្នុងចំណោមជនជាតិចិន ៤នាក់ ដែលត្រូវបានចោទប្រកាន់ដោយមន្ត្រីក្រសួងយុត្តិធម៌។ ពួកគេជាអ្នកកំពុងសិក្សានៅសាកលវិទ្យាល័យអាមេរិក ហើយគេសង្ស័យថាបានលាក់បាំងអំពីទំនាក់ទំនងរបស់ពួកគេជាមួយយោធាចិន។ ពួកគេខ្លះគឺជាមន្ត្រី និងអ្នកស្រាវជ្រាវនៃកងទ័ពរំដោះប្រជាជនចិន ហើយស្ត្រីនេះគឺជាមនុស្សចុងក្រោយដែលត្រូវបានចាប់ខ្លួន។

    គេមិនទាន់ដឹងច្បាស់ទេថា តើអាជ្ញាធរអាមេរិកអាចចាប់ខ្លួនមនុស្សម្នាក់ពីក្នុងស្ថានកុងស៊ុលបានដោយរបៀបណា។ ប៉ុន្តែយ៉ាងណាក្រសួងយុត្តិធម៌​ និង FBI បានប្រកាសអាសន្នប្រឆាំងដាច់ខាតជាមួយអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រយោធាចិន។ ពួកគេជឿជាក់ថា ទីក្រុងប៉េកាំងកំពុងបញ្ជូនមនុស្សទាំងនេះទៅសាកលវិទ្យាល័យអាមេរិក ដើម្បីលួចទិន្នន័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: