ខ្មែរណូត

ស្វែងរក

  • កីឡា

    ប្រេម៉ា បើកឆាកដាក់បទ បរទេសផង បទខ្មែរផង ញាក់កន្ត្រាក់អារម្មណ៍ពេញឆាកតន្ត្រី GANZBERG នៅកំពត

    BY Khmernote Media May 19, 2018
    ប្រេម៉ា បើកឆាកដាក់បទ បរទេសផង បទខ្មែរផង ញាក់កន្ត្រាក់អារម្មណ៍ពេញឆាកតន្ត្រី GANZBERG នៅកំពត

    តារាចម្រៀងវ័យក្មេងរូបស្រស់កញ្ញា ប្រេម៉ា ឡើងច្រៀងបើកឆាកតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 ដែលប្រព្រឹត្តិទៅនៅសួនច្បារមាត់ព្រែក ទីរួមខេត្តកំពត ដោយតារារូបនេះបានបង្ហើរសំនៀងយ៉ាងក្រអួនក្រអៅ ជាមួយបទ បរទេសមួយបទ និង បទខ្មែរចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ចំនួន ៣បទជាប់ៗគ្នា ធ្វើអោយទស្សនិកជនស្រែកហ៊ោរពេញមុខឆាកតន្ត្រីតែម្តង។

    តារាចម្រៀងរូបនេះផងដែរក៏បានបញ្ចេញក្បាច់រាំឡូយអស់ទាស់ផងដែរ អមជាមួយចម្រៀងដ៏ពិរោះក្នុងរាត្រីទី២នៃការប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នេះផងដែរ។ គួរបញ្ជាក់ផងដែរថាព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នេះបានឆ្ពោះចេញដំណើរមកកាន់ខេត្តកំពត តាំពីថ្ងៃទី ១៨ ហើយកម្មវិធីក៏បានបន្តចំនួន២យប់ជាប់គ្នាផងដែរ គឺយប់ថ្ងៃទី ១៨ និង ទី១៩ ខែឧសភា នេះដើម្បីអបអរស្រាបៀរ GANZBERG ឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោក ២ឆ្នាំផ្ទួនៗ ពីស្ថាប័នកំពូល MONDE SELECTION៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay