ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងត្បូងរកឃើញករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន ​​​​១១៣ករណី ដែលជាតួលេខច្រើនបំផុតមួយ ចាប់តាំងពីខែមីនា

    BY autoadmin July 25, 2020
    កូរ៉េខាងត្បូងរកឃើញករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន ​​​​១១៣ករណី ដែលជាតួលេខច្រើនបំផុតមួយ ចាប់តាំងពីខែមីនា

    កូរ៉េខាងត្បូងនៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០ បានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ១១៣ករណី ដែលជាករណីហក់ឡើងក្នុងមួយថ្ងៃខ្ពស់បំផុតមួយចាប់តាំងពីខែមីនា។ មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េ (KCDC) បាននិយាយថា ការកើនឡើងនេះបានធ្វើឱ្យចំនួនសរុបរបស់ប្រទេស កើនឡើងដល់ ១៤,០៩២ករណី។ ក្នុងចំណោមករណីថ្មីទាំងអស់មាន ៨៦នាក់ ជាករណីនាំចូល និង ២៧នាក់ ជាករណីឆ្លងក្នុងស្រុក។ វាជាតួលេខខ្ពស់បំផុតចាប់តាំងពីថ្ងៃទី៣១ ខែមីនា នៅពេលដែលមនុស្ស ១២៥នាក់ ត្រូវបានរាយការណ៍ថាបានឆ្លងជំងឺ។

    លោក Kwon Jun-wook អគ្គនាយករង KCDC បានប្រាប់សន្និសីទកាសែតថា សមាជិកនាវិកមួយចំនួនធំនៅលើកប៉ាល់រុស្ស៊ីដែលចតនៅកូរ៉េបានធ្វើតេស្តវិជ្ជមាន ខណៈដែលពលករកូរ៉េខាងត្បូងមួយចំនួនក៏បានធ្វើដំណើរតាមជើងហោះហើរយោធាពីប្រទេសអ៊ីរ៉ាក់ ហើយពួកគេនឹងត្រូវធ្វើចត្តាឡីស័កនៅពេលដែលមកដល់។ ដោយសារតែ COVID-19 បានឆ្លងរីករាលដាលពាសពេញពិភពលោក ចំនួននៃការឆ្លងរបស់កូរ៉េខាងត្បូងត្រូវបានរកឃើញនៅក្នុងចំណោមមនុស្សដែលបានមកពីបរទេស ដោយមានជិត ៧០% នៃករណីថ្មីចុងក្រោយ ខណៈចំនួន ១៥% នៃការឆ្លងសរុបចាប់តាំងពីពេលផ្ទុះជំងឺដំបូង គឺជាករណីនាំចូល៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: