ខ្មែរណូត

ស្វែងរក

  • កីឡា

    ម្ចាស់បទ “ស៊ូឃ្លាត” វង្ស តារារតនា បញ្ចេញបទថ្មីរបស់ខ្លួន លើកដំបូងបង្អស់នៅលើឆាកតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅសួនច្បារមាត់ព្រែក ខេត្តកំពត

    BY Khmernote Media May 19, 2018
    ម្ចាស់បទ “ស៊ូឃ្លាត” វង្ស តារារតនា បញ្ចេញបទថ្មីរបស់ខ្លួន លើកដំបូងបង្អស់នៅលើឆាកតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅសួនច្បារមាត់ព្រែក ខេត្តកំពត

    លោក វង្ស តារារតនា បានបញ្ចេញបទថ្មីរបស់ខ្លួនលើកដំបូងបង្អស់នៅលើឆាកព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅសួនច្បារមាត់ព្រែក ទីរួមខេត្តកំពត ធ្វើអោយទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយបទមនោសញ្ចេតនា យ៉ាងពិរោះរបស់លោក។ បទចម្រៀង Original ថ្មីរបស់លោកមានចំណងជើងថា “បើសិនចិត្តអូនបានដឹង” ហើយលោកបានបញ្ចាក់ថាបទនេះដែរ លោកច្រៀងជាលើកទី១ហើយ គឺនៅលើឆាកតន្ត្រីនេះផ្ទាល់តែម្តង។

    តារាចម្រៀងសំលេង Rock រូបនេះដែរក៏បានបង្ហើរសំនៀរចម្រៀងស្រែកស្ទើរដាច់បំពង់ក ធ្វើអោយទស្សនិកជនស្រែកហ៊ោរ យ៉ាងខ្លាំងផងដែរ គួរជាទីចាប់អារម្មណ៍។ គួរបញ្ជាក់ផងដែរថាព្រឹត្តិការណ៍ប្រគុំតន្ត្រីទេសចរណ៍ GANZBERG GOLD MEDAL CONCERT 2018 បានរៀបចំឡើងនៅខេត្តកំពត រយៈពេល២យប់ជាប់គ្នាគឺយប់ថ្ងៃទី១៨ និង ទី១៩ ខែឧសភា ឆ្នាំ២០១៨ ដោយមានតារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្មហង្សមាស ជាច្រើនចូលរួមផងដែរ ដើម្បីអបអរសាទរដែលស្រាបៀរ GANZBERG បានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន ២ឆ្នាំជាប់គ្នា ពីស្ថាប័នកំពូល MONDE SELECTION ហើយព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យនេះ នឹងបន្តធ្វើឡើងនៅខេត្តស្វាយរៀងជាបន្តទៀតនៅសប្តាហ៍ក្រោយផងដែរ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay