Zono ប៉ះជាមួយ វង្ស តារារតនា ស្រែកប្រជែងគ្នា ផ្អើលឆាក GANZBERG នៅសួនច្បារមាត់ព្រែក ខេត្តកំពត
- May 19, 2018
តារាចម្រៀងបែបរ៉ក ២ដួង គឺលោក ហ្សូណូ និងលោក វង្សតារារតនា បានស្រែកច្រៀងប្រជែងគ្នា កក្រើកឆាកតន្ត្រីនៅសួនច្បារមាត់ព្រែក ទីរួមខេត្តកំពត នាឪកាសយប់ទី២ ដែលមានការចាក់ផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ GANZBERG GOLD MEDAL CONCERT 2018 បានបង្កអោយមានភាពសប្បាយរីករាយយ៉ាងខ្លាំងសំរាប់បងប្អូនទស្សនិកជននៅខេត្តកំពតផ្ទាល់ ដោយគេសង្កេតឃើញថា នៅយប់ទី២នេះ មានការចូលរួមយ៉ាងច្រើនកុះករ ស្ទើររកកន្លែងឈរគ្មានទៅហើយ។

ចម្រៀង២បទជាប់គ្នាធ្វើអោយលោក ហ្សូណូ និងលោក រតនា ស្រែកច្រៀងយ៉ាងខ្លាំងប៉ោងសរសៃ ក មានចំនួន២បទជាប់គ្នាគឹបទ My Love Don’t Cry និងបទ “សារ៉ុងជួបក្រមារ”។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្ត្រីទេសចរណ៍ GANZBERG GOLD MEDAL CONCERT 2018 បានរៀបចំឡើងនៅខេត្តកំពត រយៈពេល២យប់ជាប់គ្នាគឺយប់ថ្ងៃទី១៨ និង ទី១៩ ខែឧសភា ឆ្នាំ២០១៨ ដោយមានតារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្មហង្សមាស ជាច្រើនចូលរួមផងដែរ ដើម្បីអបអរសាទរដែលស្រាបៀរ GANZBERG បានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន ២ឆ្នាំជាប់គ្នា ពីស្ថាប័នកំពូល MONDE SELECTION ហើយព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យនេះ នឹងបន្តធ្វើឡើងនៅខេត្តស្វាយរៀងជាបន្តទៀតនៅសប្តាហ៍ក្រោយផងដែរ៕
- Share This Post:










