ណុប បាយ៉ារិទ្ធ ដាក់៥បទជាប់គ្នា ទស្សនិកជន ស្រែកហ៊ោរមិនចេះហត់ ក្នុងរាត្រីទី២ នៃព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG នៅកំពត
- May 19, 2018
តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស គឺលោក ណុប បាយ៉ារិទ្ធ បានស្រែកច្រៀងចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ចំនួន៥បទជាប់ៗគ្នា ធ្វើអោយអ្នកគាំទ្ររបស់លោកស្រែកហ៊ោរតាមមិនចេះហត់ទោះបីពេលវេលាកាន់តែយប់ជ្រៅយ៉ាងណាក្តី។ ក្រៅពីស្រែកច្រៀងយ៉ាងពិរោះ គេក៏បានសង្កេតមើលការតុបតែងខ្លួនរបស់លោក សង្ហារទាក់ចិត្ត ទស្សនិកជននៅសួនច្បារមាត់ព្រែក ទីរួមខេត្តកំពត ផ្ទាល់តែម្តង។
នារាត្រីដ៏អស្ចារ្យនេះដែរ គេមនុស្សម្នារយ៉ាងច្រើនកុះករ បានមកទស្សនាព្រឹត្តិការណ៍ប្រគុំតន្ត្រី ដើម្បីអបអរសាទរស្រាបៀរ GANZBERG បានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន ២ឆ្នាំជាប់គ្នា ពីស្ថាប័នកំពូល MONDE SELECTION។ គួររំលឹកផងដែរថា នៅសប្តាហ៍ក្រោយនេះព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នឹងធ្វើឡើងនៅទីរួមខេត្តស្វាយរៀង ម្តងដូច្នេះអ្នកខេត្តស្វាយរៀង ចាំជួបគ្នានៅសប្តាហ៍ក្រោយទាំងអស់គ្នាណា៕
- Share This Post:













