ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Rodrigo Duterte និយាយថា ប្រទេសចិនបង្ហាញពីការរំលោភលើដែនសមុទ្រ ប៉ុន្តែគាត់គ្មានលទ្ធភាពឈ្លោះជាមួយចិនទេ

    BY autoadmin July 28, 2020
    លោក Rodrigo Duterte និយាយថា ប្រទេសចិនបង្ហាញពីការរំលោភលើដែនសមុទ្រ ប៉ុន្តែគាត់គ្មានលទ្ធភាពឈ្លោះជាមួយចិនទេ

    ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) កាលពីថ្ងៃច័ន្ទនេះបានថ្លែងនៅក្នុងសន្ទរកថាមួយទៅកាន់ពលរដ្ឋរបស់គាត់ថា ប្រទេសរបស់គាត់មិនអាចមានលទ្ធភាពធ្វើសង្គ្រាមជាមួយចិនជុំវិញបញ្ហាដែនដីនៅសមុទ្រចិនខាងត្បូងឡើយ។ លោកបាននិយាយថា ប្រទេសចិនគឺបង្ហាញពីការរំលោភក្នុងដែនសមុទ្រ ដូច្នេះតើយើងអាចធ្វើអ្វីបាន? ការកត់សម្គាល់នេះធ្វើឡើងចំពេលដែលហ្វីលីពីនកំពុងធ្វើការដើម្បីពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដោយថ្មីៗនេះរដ្ឋាភិបាលហ្វីលីពីនបានផ្អាកការសម្រេចចិត្តពីមុនរបស់ខ្លួន ក្នុងការបញ្ចប់កិច្ចព្រមព្រៀងដាក់ពង្រាយកងទ័ពជាមួយសហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យកងកម្លាំងអាមេរិកធ្វើការហ្វឹកហាត់នៅក្នុងប្រទេស។

    នៅក្នុងបញ្ហាដែនសមុទ្រនេះប្រទេសហ្វីលីពីនក៏បានសាងសង់កំពង់ផែមួយ នៅលើកោះដែលនៅក្នុងសមុទ្រដែលមានជម្លោះជាមួយចិនផងដែរ។ ការអភិវឌ្ឍន៍ចុងក្រោយត្រូវបានគេមើលឃើញថា ជាការផ្លាស់ប្តូរឥរិយាបទរបស់ប្រទេសហ្វីលីពីនចំពោះទីក្រុងប៉េកាំង។ លោក រ៉ូឌ្រីហ្គោ ឌូទើតេ ក៏បានបង្ហើបឱ្យដឹងថា លោកបានស្នើសុំឱ្យប្រធានាធិបតីចិនលោក ស៊ី ជិនពីង ផ្តល់អាទិភាពដល់ហ្វីលីពីនក្នុងការចាក់វ៉ាក់សាំងដែលប្រទេសចិនកំពុងអភិវឌ្ឍ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ។ ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនបាននិយាយថាលោក រ៉ូឌ្រីហ្គោ ឌូទើតេ បានធ្វើដំណើរឆ្ពោះទៅប្រទេសចិន ដើម្បីទទួលបាននូវវ៉ាក់សាំងទាំងនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: