ខ្សែប្រយុទ្ធ Lewandowski គឺជាអ្នកសុតបញ្ចូលទីបានច្រើនជាងគេនៅក្នុងវគ្គជម្រុះឆ្ពោះទៅ Fifa World Cup 2018 តាមពូលទូទៅទ្វីបទាំងប្រាំពីរ
- May 23, 2018
នៅក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup តាមពូលប្រចាំទ្វីបទាំងប្រាំពីរនេះ ខ្សែប្រយុទ្ធរបស់ក្លឹប Bayern Munich និងជាខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិប៉ូឡូញ កីឡាករ Robert Lewandowski គឺជាអ្នកសុតបញ្ចូលទីច្រើនជាងគេនៅក្នុងវគ្គជម្រុះតាមពូលឆ្ពោះទៅកាន់ការប្រកួតពានរង្វាន់ Fifa World Cup 2018 នៅក្នុងប្រទេសរុស្សី។

នៅក្នុងវគ្គជម្រុះតាមពូលគ្រប់ទ្វីបទាំងប្រាំពីរពានរង្វាន់ Fifa World Cup 2018 ខ្សែប្រយុទ្ធ Robert Lewandowski បានជួយអោយក្រុមជម្រើសជាតិប៉ូឡូញឈរក្នុងចំណាត់ថ្នាក់លេខ 1 ក្នុងពូល E ដែលនៅក្នុងវគ្គជម្រុះតាមពូលនោះគឺខ្សែប្រយុទ្ធ Lewandowski បានសុតបញ្ចូលទីដល់ទៅ 16 គ្រាប់ហើយក្លាយជាកីឡាករដែលសុតបញ្ចូលទីបានច្រើនជាងគេនៅក្នុងការប្រកួតជម្រុះតាមពូលទូទាំងទ្វីបទាំងប្រាំពីរលើពិភពលោក ខណៈដែលខ្សែប្រយុទ្ធ Cristiano Ronaldo ឈរក្នុងចំណាត់ថ្នាក់លេខ 2 សុតបញ្ចូលទីបានចំនួន 15 គ្រាប់។

បុត្រ
- Share This Post:






