រថយន្ត

ក្រុមហ៊ុន Hyundai គ្រោងចេញរថយន្តអគ្គិសនីសុទ្ធចំនួន ៣ម៉ូដែល ក្នុងរយៈពេល ៤ឆ្នាំខាងមុខ ក្រោមម៉ាកសញ្ញា Ioniq

BY
autoadmin
August 11, 2020

ក្រុមហ៊ុន Hyundai បានប្រកាសថា Ioniq នឹងមិនមែនគ្រាន់តែជាមូដែលរថយន្តតែមួយនោះទេ ប៉ុន្តែវានឹងក្លាយជាម៉ាកសញ្ញា (sub-brand) សម្រាប់រថយន្តប្រភេទអគ្គិសនីថ្មីទាំងអស់របស់ក្រុមហ៊ុននេះ។ ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េមួយនេះ មានបំណងបញ្ចេញរថយន្តអគ្គិសនីក្រោមម៉ាកសញ្ញា Ioniq នៅរយៈពេល៤ឆ្នាំខាងមុខនេះ ដោយរួមមានរថយន្តមានមូលដ្ឋានលើ Hyundai 45 និង Hyundai Prophecy ក៏ដូចជាប្រភេទ SUV ។

ក្រុមហ៊ុន Hyundai និយាយថា រថយន្ត hatchback អគ្គិសនីរបស់ខ្លួន ឬស្គាល់ជាទូទៅ Ioniq 5 នឹងចេញលក់នៅដើមឆ្នាំ2021 ខណៈរថយន្ត Sedan ម៉ូដែល Ioniq 6 នឹងត្រូវចេញលក់នៅឆ្នាំ2022 ហើយប្រភេទ SUV គឺ Ioniq 7 នឹងចេញលក់នៅឆ្នាំ2024។ ថ្វីបើយើងមិនបានដឹងលម្អិតពីវានៅពេលនេះ ប៉ុន្តែក្រុមហ៊ុននិយាយថា វានឹងមានមូលដ្ឋានលើរថយន្តដែលទំនើប។

ក្រុមហ៊ុន Hyundai បាននិយាយថា ម៉ាកសញ្ញា Ioniq នឹងប្រើ Electric Global Modular Platform ឬ E-GMP ហើយថាវានឹងពង្រីកការប្រើទាំងលើរថយន្តគ្រប់ទំហំ និងរូបរាង ដែលនេះគឺស្រដៀងគ្នាទៅនឹងផែនការរបស់ក្រុមហ៊ុន Volkswagen ផងដែរ។ គម្រោងទាំងនេះគឺ Hyundai Motor Group រួមទាំង​​ Kia គ្រោងចង់លក់រថយន្តអគ្គិសនីឱ្យបាន 1 លាន គ្រឿង ត្រឹមឆ្នាំ2025៕

អត្ថបទ៖ លីដា
ប្រភព៖ Car & Driver

Share This Post: