យប់នឹងអ្នកស្វាយរៀង ច្បាស់ជាសប្បាយជាមួយ GANZBERG GOLD MEDAL CONCERT 2018 ដែលបានត្រៀមខ្លួនរួចជាស្រេច
- May 25, 2018
ព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 បានមកដល់ខេត្តស្វាយរៀង ហើយក្រោយពេលបញ្ចប់បេសកម្មរបស់ខ្លួននៅខេត្តកំពតកាលពីសប្តាហ៍មុន។ ដើម្បីអបអរសាទរការឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកពីស្ថាប័នកំពូល MONDE SELECTION ចំនួន២ឆ្នាំជាប់គ្នា ក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ នៅតាមបណ្តាខេត្តក្រុងនានា ហើយក្នុងរាត្រីនេះដែរ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានរៀបចំឡើងនៅទីធ្លាវិមានឯករាជ្រ ក្នុងទីរួមខេត្តស្វាយរៀង។
ជាមួយគ្នានេះដែរ ក៏មានវត្តមានតារាចម្រៀងល្បីៗដូចជា លោក G-Devith កញ្ញា ទេព បូព្រឹក្ស លោក ថែល ថៃ កញ្ញា ផន ស្រីខួច និងតារាចម្រៀងល្បីឈ្មោះ ជាច្រើនរូបទៀតផងដែរ។ កុំភ្លេចណាអ្នកខេត្តស្វាយរៀង មកចូលរួមទស្សនាអោយច្រើនកុះករ ដោយព្រឹត្តិការណ៍ប្រគុំតន្ត្រីនេះ នឹងធ្វើឡើងរយៈពេល២យប់ជាប់គ្នា៕
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង












