កីឡា

ជួបជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង អ្នកនាង ពេជ្រ សោភា យប់នេះនៅទីធ្លាវិមានឯករាជ្យ ទីរួមខេត្តស្វាយរៀង ក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីស្រាបៀរ GANZBERG

BY
Khmernote Media
May 26, 2018

កំពូលតារាចម្រៀង២ដួងនឹងមានវត្តមាននៅយប់នេះជាមួយព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ GANZBERG GOLD MEDAL CONCERT 2018 នៅក្នុងទីរួមខេត្តស្វាយរៀង ត្រង់ចំនុចទីធ្លាវិមានឯករាជ្យ គឺលោក ព្រាប សុវត្ថិ និង អ្នកនាង ពេជ្រ សោភា ដែលនឹងធ្វើអោយព្រឹត្តិការណ៍ទាំងមូលសប្បាយរីករាយ នារាត្រីយប់ទី២នៃការប្រគុំតន្ត្រីនេះ។ ជាមួយគ្នានេះដែរក៏មានវត្តមានតារាចម្រៀងល្បីៗ មកពី៣ផលិតកម្មគឺផលិតកម្មហង្សមាស WE Production និង ភ្លេងរីខត ដើម្បីច្រៀងកំដរអារម្មណ៍បងប្អូនទស្សនិកជន អ្នកខេត្តស្វាយរៀង អោយសប្បាយរីករាយនាថ្ងៃសម្រាកចុងសប្តាហ៍នេះផ្ទាល់តែម្តង។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 ធ្វើឡើងរយៈពេល២យប់ជាប់គ្នា នៅលើទីធ្លាវិមានឯករាជ្យ ទីរួមខេត្តស្វាយរៀង ដើម្បីអបអរសាទរ ដែលស្រាបៀរ GANZBERG បានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន២ឆ្នាំជាប់ៗគ្នា ពីស្ថាប័នកំពូល MONDE SELECTION៕

Share This Post: