កីឡា

ក្លឹប Marseille ចង់បានខ្សែបម្រើ Fellaini បន្ទាប់ពីខ្សែបម្រើសញ្ជាតិប៊ែលហ្ស៊ិករូបនេះទើបតែបញ្ចប់កុងត្រាជាមួយនឹងក្លឹបបិសាចក្រហម Manchester United

BY
Khmernote Media
May 26, 2018

យោងតាមការចុះផ្សាយរបស់សារពត៌មាន L’Equipe បានអោយដឹងថា៖ ក្លឹប Marseille ដែលកំពុងប្រកបអាជីពនៅក្នុងលីគកំពូល Ligue 1 របស់ប្រទេសបារាំងកំពុងចាប់អារម្មណ៍លើខ្សែបម្រើ Marouane Fellaini របស់ក្លឹបបិសាចក្រហម Manchester United។

លោក Andoni Zubizarreta ប្រធានផ្នែកកីឡារបស់ក្លឹប Marseille បានជួបពិភាក្សាជាមួយនឹងអ្នកតំណាងរបស់ខ្សែបម្រើសញ្ជាតិប៊ែលហ្ស៊ិករូបនេះស្ដីពីការផ្ទេរខ្សែបម្រើរូបនេះមកកាន់ទឹកដីបារាំងនៅក្នុងពេលទីផ្សារដោះដូរកីឡាករនៅក្នុងរដូវក្ដៅខាងមុខនេះ។ ប៉ុន្តែនៅក្នុងជំនួបពិភក្សានោះ ការទាមទារប្រាក់ឈ្នួលរបស់ Fellaini ប្រហែលជាអាចជាឧបសគ្គមួយសម្រាប់ក្លឹប Marseille។ ខ្សែបម្រើវ័យ 30 ឆ្នាំរូបនេះទើបតែបញ្ចប់កុងត្រាជាមួយនឹងក្លឹបបិសាចក្រហម Manchester United កាលពីពេលថ្មីៗនេះ ខណៈដែលពេលនេះ Fellaini ក៏មានទំនាក់ទំនងជាមួយនឹងក្លឹប AC Milan ដូចគ្នា។

ក្រៅពី Fellaini សារពត៌មាន L’Equipe បានរាយការណ៍ថា Marseille ក៏កំពុងពិចារណាលើការផ្ទេរអតីតខ្សែបម្រើ Yaya Toure របស់ក្លឹប Manchester City ដែលទើបតែបញ្ចប់កុងត្រាផងដែរ។

បុត្រ

ប្រភព៖ Goal

Share This Post: