ខ្មែរណូត

ស្វែងរក

  • កីឡា

    ល្បីថា ព្រាប សុវត្ថិ និង ពេជ្រ សោភា នឹងលើកយកបទ “ខ្ទមស្រែសម្ងាត់” ដែលល្បីជាងមួយទស្សវត្ស មកច្រៀងលើឆាកតន្ត្រី GANZBERG នៅស្វាយរៀងយប់នេះ (មានវិដេអូ)

    BY Khmernote Media May 26, 2018
    ល្បីថា ព្រាប សុវត្ថិ និង ពេជ្រ សោភា នឹងលើកយកបទ “ខ្ទមស្រែសម្ងាត់” ដែលល្បីជាងមួយទស្សវត្ស មកច្រៀងលើឆាកតន្ត្រី GANZBERG នៅស្វាយរៀងយប់នេះ (មានវិដេអូ)

    កំពូលតារាចម្រៀងល្បីឈ្មោះ២ដួង របស់ផលិតកម្មហង្សមាស គឺលោក ព្រាប សុវត្ថិ និង អ្នកនាង ពេជ្រ សោភា ល្បីថានឹងលើកយកបទ “ខ្ទមស្រែសម្ងាត់” ដែលល្បីជាងមួយទស្សវត្ស របស់ខ្លួនមកច្រៀងនៅលើឆាកតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅទីធ្លាវិមានឯករាជ្យ ទីរួមខេត្តស្វាយរៀង នៅយប់នេះ ដើម្បីជាកាដូពិសេសសម្រាប់ទស្សិកជន។ បទចម្រៀង “ខ្ទមស្រែសម្ងាត់” នេះដែរមានភាពល្បីល្បាញខ្លាំងចំពោះតារាចម្រៀង២ដួងនេះ ដោយមហាជនជាច្រើនប្រាកដជាស្គាល់ឈ្មោះតួអង្គ អាមួយ និង បងស្នាយ ដែរ។

    គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 ធ្វើឡើងរយៈពេល២យប់ជាប់គ្នា នៅលើទីធ្លាវិមានឯករាជ្យ ទីរួមខេត្តស្វាយរៀង ដើម្បីអបអរសាទរ ដែលស្រាបៀរ GANZBERG បានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន២ឆ្នាំជាប់ៗគ្នា ពីស្ថាប័នកំពូល MONDE SELECTION៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay