កីឡា

ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ឈានដល់សប្ដាហ៍ទី 17 ហើយ ខណៈដែលការប្រកួតកាន់តែស្វិតស្វាញទៅពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍

BY
Khmernote Media
May 26, 2018

ការប្រកួត Ganzberg Cup រដូវកាលទី 3 វគ្គ 24 ក្រុមចុងក្រោយនិងត្រលប់មកវិញនៅក្នុងរាត្រីថ្ងៃអាទិត្យស្អែកនេះហើយ ជាមួយនឹងគូរពិសេសៗចំនួនពីរគូរដែលត្រូវឡើងមកប៉ះគ្នានៅក្នុងថ្ងៃស្អែកនេះ។

នៅក្នុងរាត្រីថ្ងៃអាទិត្យ ទី27 ខែឧសភា សែ្អកនេះប្រាកដពេញទីលាន T-Soccer រកកន្លែងអង្គុយគ្មានទៀតហើយ។ គូរដែលត្រូវប្រកួតនៅក្នុងថ្ងៃស្អែកនេះគឺមិនសូវជាចាញ់ការប្រកួតសប្ដាហ៍មុនៗប៉ុន្មាន ព្រោះអីនៅក្នុងវគ្គនេះគឺសុទ្ធតែជាក្រុមខ្លាំង។ លក្ខខ័ណ្ឌនៅក្នុងការប្រកួតវគ្គជម្រុះ 24 ក្រុមចុងក្រោយនេះគឺអ្នកឈ្នះត្រូវបន្ដដំណើរទៅវគ្គបន្ទាប់ ចំណែកឯអ្នកចាញ់កុំទាន់អាល់អស់សង្ឃឹម ក្រុមហ៊ុន Ganzberg Beer ជ្រើសរើសយកក្រុមចាញ់ល្អចំនួន 7 ទៀតដើម្បីបន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយ។
កាលវិភាគនៃការប្រកួតនារាត្រីថ្ងៃស្អែកនេះ៖
ក្រុម Home Sport Youth នឹងត្រូវប៉ះគ្នាជាមួយនឹងក្រុម កណ្ដុរស FC វេលាម៉ោង 8:00 យប់
ក្រុម ឆន្ទៈកីឡា នឹងត្រូវប៉ះគ្នាជាមួយនឹងក្រុម ខ្មែរនគរ អេហ្វស៊ី វេលាម៉ោង 9:00 យប់

ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 24 ក្រុមចុងក្រោយនេះនឹងចាប់ផ្ដើ​មនៅវេលាម៉ោង 8:00 យប់តទៅ ហើយនឹងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ MYTV។ ប្រាក់រង្វាន់នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះគឺមានចំនួន 15000$ រួមជាមួយនឹងពានរង្វាន់ Ganzberg Cup មួយគ្រឿង។ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នឹងធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យ នៅក្នុងទីលាន T-Soccer ចាប់ពីម៉ោង 8:00 យប់តទៅ។ កុំភ្លេចចូលរួមទស្សនាអោយច្រើនកុះករ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 គឺមិនមានការទិញសំបុត្រចូលរួមឡើយ ការប្រកួតនេះគឺចូលរួមដោយសេរីថែមទាំងមានឱកាសឈ្នះរង្វាន់ពីក្រុមហ៊ុន Ganzberg Beer ទៀតផង។

កុំភ្លេចចូររួមទស្សន៍ទាយលើកម្មវិធី Ganzberg Uber Fantasy នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតពីក្រុមហ៊ុន Ganzberg Beer។

របៀបទាញយក៖
– ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA
– ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR

បុត្រ

Share This Post: