កីឡា

កក្រើកហើយ!…ពេជ្រ សោភា និង ព្រាប សុវត្ថិ នឹង គាស់ករកាយបទចាស់ៗល្បីៗ មកច្រៀងជាមួយគ្នា នៅក្នុងយប់នេះ នៅលើឆាកប្រគំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅទីធ្លាវិមានឯករាជ្យ ទីរួមខេត្តស្វាយរៀង

BY
Khmernote Media
May 26, 2018

នៅរាត្រីយប់ទី២នៃព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ GANZBERG GOLD MEDAL CONCERT 2018 នឹងមានតារាចម្រៀងល្បីៗលំដាប់កំពូលរបស់ផលិតកម្មហង្សមាស ចូលរួមដូចជាលោក ព្រាប សុវត្ថិ និង អ្នកនាង ពេជ្រ សោភា ជាដើម។ បើតាមការអោយដឹងនោះគឺនៅយប់នេះផ្ទាល់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង អ្នកនាង ពេជ្រ សោភា នឹងគាស់កកាយបទចាស់ល្បីៗរបស់អ្នកទាំង២កាលពីជាង១០ឆ្នាំមុន មកបកស្រាយនៅលើឆាកតន្ត្រីស្រាបៀរ GANZBERG អោយកក្រើកតែម្តង នៅទីធ្លាវិមានឯករាជ្យ ទីរួមខេត្តស្វាយរៀង។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 ធ្វើឡើងរយៈពេល២យប់ជាប់គ្នា នៅលើទីធ្លាវិមានឯករាជ្យ ទីរួមខេត្តស្វាយរៀង ដើម្បីអបអរសាទរ ដែលស្រាបៀរ GANZBERG បានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន២ឆ្នាំជាប់ៗគ្នា ពីស្ថាប័នកំពូល MONDE SELECTION៕

Share This Post: