កីឡា

“វាសនាបុប្ផាស្វាយរៀង” របស់ សួស វីហ្សា កាលពីយប់មិញនៅលើឆាកតន្ត្រី GANZBERG ធ្វើអោយទស្សនិកនៅក្រោមឆាកស្រែកច្រៀងតាមគ្រប់គ្នា (មានវិដេអូ)

BY
Khmernote Media
May 27, 2018

កញ្ញា សួស វីហ្សា បានធ្វើអោយអ្នកខេត្តស្វាយរៀង សប្បាយរីករាយយ៉ាងខ្លាំងជាមួយចម្រៀងរៀបរាប់ពីបុប្ផាស្វាយរៀង ដ៏កំសត់ជាមួយទឹកដមសំនៀងយ៉ាងពិរោះក្រអួនក្រអៅ។ “វាសនាបុប្ផាស្វាយរៀង” របស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ ពិតជាពិរោះរហូតដល់ទស្សនិកជនស្រែកច្រៀងតាមរូបនាងនៅខាងក្រោមឆាក ដែលមានមនុស្សម្នាយ៉ាងច្រើនកុះករ កាលពីយប់មិញ នៅទីធ្លាវិមានឯករាជ្យ ទីរួមខេត្តស្វាយរៀងផ្ទាល់តែម្តង។

គួរបញ្ជាក់ផងដែរ ព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 បានបញ្ចប់ទៅយ៉ាងរលូន ជាមួយស្នាមញញឹមរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ហើយក៏ត្រៀងនឹងធ្វើដំណើរទៅខេត្តត្បូងឃ្មុំ ជាបន្តទៀត នៅសប្តាហ៍ក្រោយនេះហើយ។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ នេះរៀបចំឡើងដើម្បីអបអរសាទរការឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន២ឆ្នាំជាប់គ្នា របស់ក្រុមហ៊ុនស្រាបៀរ GANZBERG ពីស្ថាប័នកំពូល MONDE SELECTION៕

Share This Post: