កីឡា

ឈីន រតនៈ ពិតជាគួរអោយស្រលាញ់ នៅក្នុងបទ “អ្នកមិនអន់ទេ” នារាត្រីយប់ទី២ នៃព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 ក្នុងខេត្តស្វាយរៀង (មានវិដេអូ)

BY
Khmernote Media
May 27, 2018

តារាចម្រៀងចំណូលថ្មីប្រចាំផលិតកម្មហង្សមាស កញ្ញា ឈីន រតនៈ បានធ្វើអោយកក្រើកឆាកតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅទីរួមខេត្តស្វាយរៀង កាលពីយប់មិញនេះជាមួយនឹងបទចម្រៀង “អ្នកមិនអន់ទេ” ហើយក៏ធ្វើអោយទស្សនិកជន ស្រែកច្រៀងតាមនាងយ៉ាងច្រើនកុះករផងដែរ។ បទចម្រៀង “អ្នកមិនអន់ទេ” គឺជាបទដែលល្បីខ្លាំងចំពោះ ឈីន រតនៈ កាលពីចុងឆ្នាំ២០១៦ ហើយបទនេះដែរក៏មានការគាំទ្រខ្លាំងពីសំណាក់យុវវ័យទៀតផង។

គួរបញ្ជាក់ផងដែរ ព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 ត្រូវបានរៀបចំឡើងដើម្បីអបអរដល់ស្រាបៀរ GANZBERG ដែលបានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន២ឆ្នាំជាប់គ្នា ពីស្ថាប័នកំពូល MONDE SELECTION ហើយក្រុមហ៊ុនស្រាបៀរ GANZBERG ក៏បាននាំយកតារាចម្រៀងលំដាប់ថ្នាក់ពិភពលោក Matteo ម្ចាស់បទ PANAMA មកច្រៀងផ្ទាល់នៅមុខសាលមហោស្រពកោះពេជ្រ ធ្វើអោយកក្រើកយ៉ាងខ្លាំង កាលពីយប់ថ្ងៃទី ១២ ខែឧសភា កន្លងទៅ និងនាំយកតារាចម្រៀងល្បីៗប្រចាំផលិតកម្មហង្សមាស ទៅច្រៀងនៅសួនមាត់ព្រែក ខេត្តកំពត កាលពីសប្តាហ៍មុននេះ ប៉ុន្តែក៏នៅតែមិនទាន់អស់ដែរ នៅសប្តាហ៍ក្រោយនេះ ព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 និងធ្វើឡើងនៅខេត្តត្បូងឃ្មុំ ក្រោយពេលបញ្ចប់បេសកកម្មនៅខេត្តស្វាយរៀង កាលពីយប់មិញ៕

Share This Post: