កីឡា

GANZBERG GOLD MEDAL CONCERT 2018 នាំ ព្រាប សុវត្ថិ មកជួបបងប្អូនខេត្តស្វាយរៀងព្រមទាំងច្រៀងបទល្បីៗឡើងកក្រើកឆាក

BY
Khmernote Media
May 27, 2018

នារាត្រីនៃព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 ដ៏អស្ចារ្យនៅទីរួមខេត្តស្វាយរៀង កាលពីយប់មិញនេះបង្កភាពសប្បាយរីករាយយ៉ាងខ្លាំងដល់ទស្សនិកជន ដែលបានចូលរួមទស្សនាដោយផ្ទាល់នៅ ទីធ្លាវិមានឯករាជ្យ ជាមួយវត្តមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង អ្នកនាង ពេជ្រ សោភា ក៏ដូចជាតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស ជាច្រើនដួងទៀតផងដែរ។

អ្វីដែលគួរអោយកត់សំគាល់នោះគឺ បទចម្រៀង២បទរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានធ្វើអោយកក្រើកឆាកតន្ត្រី គឺទស្សនិកជននាំគ្នាស្រែកហ៊ោយ៉ាងខ្លាំង ធ្វើអោយលោកមានភាពកក់ក្តៅ ពេលមកដល់ទឹកដីខេត្តស្វាយរៀង។ បទចម្រៀង “មាន់ស្រែបន្លែស្រស់” និង “រាំចង្វាក់ពឹតៗ” ពិតជាមិនធម្មតា ដោយមានអ្នកគាំទ្រខ្លាំងមែនទែនតែម្តងកាលពីយប់មិញនេះ។ គួរបញ្ជាក់ផងដែរ ព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 បានបញ្ចប់ទៅយ៉ាងរលូន ជាមួយស្នាមញញឹមរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ហើយក៏ត្រៀងនឹងធ្វើដំណើរទៅខេត្តត្បូងឃ្មុំ ជាបន្តទៀត នៅសប្តាហ៍ក្រោយនេះហើយ។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ នេះរៀបចំឡើងដើម្បីអបអរសាទរការឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន២ឆ្នាំជាប់គ្នា របស់ក្រុមហ៊ុនស្រាបៀរ GANZBERG ពីស្ថាប័នកំពូល MONDE SELECTION៕

Share This Post: