ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកតាម្នាក់មិនបានកាត់សក់អស់រយៈពេលជាង ៨០ ឆ្នាំ រហូតមកទល់ពេលនេះសក់គាត់មានប្រវែងរហូតដល់ទៅ…

    BY autoadmin August 29, 2020
    លោកតាម្នាក់មិនបានកាត់សក់អស់រយៈពេលជាង ៨០ ឆ្នាំ រហូតមកទល់ពេលនេះសក់គាត់មានប្រវែងរហូតដល់ទៅ…

    វៀតណាម៖ លោកតាម្នាក់ត្រូវបានសារព័ត៌មាន Next Shark រាយការណ៍ថា គាត់មិនបានកាត់សក់របស់គាត់ជាង ៨០ ឆ្នាំមកហើយ​​ ខណៈមកទល់នឹងពេលសក់របស់គាត់មានប្រវែងប្រមាណជា ៥ ម៉ែត្រ។ លោកតារូបនេះមានឈ្មោះថា Nguyen Van Chien រស់នៅក្នុងតំបន់ Mekong Delta ភាគខាងត្បូងនៃប្រទេសវៀតណាម ហើយបច្ចុប្បន្ននេះគាត់មានអាយុ ៩២ ឆ្នាំ។ ចំពោះមូលហេតុនៃការរក្សាទុកសក់យ៉ាងវែងដោយមិនបានកាត់ទាល់តែសោះដូចនេះវាមិនមែនជារឿងចៃដន្យឡើយ ដោយលោកតា​ Nguyen Van Chien បានពន្យល់ថា មានវិញ្ញាណពិសេសមួយបានមកប្រាក់គាត់ថា ប្រសិនបើគាត់កាត់សក់ចេញគាត់នឹងត្រូវស្លាប់ភ្លាម។

    លោកតាដែលមានវិញ្ញាណពិសេសតាមថែរក្សារូបនេះបានរម្លឹកថា កាលពីគាត់នៅតូចរាល់ពេលដែលគាត់កាត់សក់គឺគាត់តែងជួបបញ្ហាអាក្រក់ ឬបញ្ហាលំបាកនៅក្នុងខ្លួនជាប្រចាំ ហើយចាប់តាំងពីថ្ងៃដែលមានញាណពិសេសមកប្រាប់គាត់កុំឲ្យកាត់សក់គាត់ក៏យល់ព្រមធ្វើតាម ហើយចាប់ពីពេលនោះមកគាត់ក៏មានសេចក្តីសុខសប្បាយរហូតមក។

    លោកតាបានបញ្ជាក់ផងដែរថា គាត់មិនដែលសូម្បីតែសិតសក់ ឬកក់ជាមួយនឹងសាប៊ូ តែគាត់គ្រាន់តែសម្អាតសក់តាមបែបធម្មជាតិជាមួយទឹកធម្មតាៗនិងយកកន្សែងមកជូតសម្ងួតសក់ ហើយពេលខ្លះកូនប្រុសរបស់គាត់ក៏មកជួយលាងសម្អាតសក់នេះដែរ ព្រោះវាវែងខ្លាំងពេលពិបាកលាងសម្អាតតែម្នាក់ឯងណាស់។ លោកអ្នកអាចទស្សនាទិដ្ឋភាពសក់ដ៏វែងនេះតាមរយៈវីដេអូខាងក្រោម៖

    អត្ថបទ៖ភក្តី

    ប្រភព៖ Next Shark

    Share This Post: