ខ្មែរណូត

ស្វែងរក

  • PR

    ចំណេញពេលវេលាកាន់តែច្រើន និងធ្វើឱ្យជីវិតកាន់តែមានភាពងាយស្រួលជាមួយម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash ថ្មី ម៉ូឌែល Add-Wash 9គីឡូ!!

    BY Khmernote Media August 29, 2020
    ចំណេញពេលវេលាកាន់តែច្រើន និងធ្វើឱ្យជីវិតកាន់តែមានភាពងាយស្រួលជាមួយម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash ថ្មី ម៉ូឌែល Add-Wash 9គីឡូ!!

    (ភ្នំពេញ) ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០៖ ភ្លៀងសឹងតែរាល់ថ្ងៃ…ហើយភ្លៀងតាំងពីថ្ងៃដល់យប់ និងធ្លាយដល់ព្រឹកថ្ងៃបន្ទាប់ទៀតក៏មាន…! ភ្លៀងអ៊ីចឹងពេកទៅ…រកតែថ្ងៃហាលខោអាវក៏គ្មាន…ស្រួលមិនស្រួលតែហ៊ានអត់បានបោក…ទុកយូរអាចនឹងខូចសាច់ក្រណាត់ខោអាវ…ឡើងអាចម៍អណ្តើក និងធុំក្លិនផ្តុសទៀត…!

    មិនថាភ្លៀងពេលណា ឬចូលដល់រដូវភ្លៀងយ៉ាងណា ឬខោអាវប្រឡាក់តិចច្រើនប៉ុណ្ណា ក៏នៅតែគ្មានបញ្ហាដែរ…លោកអ្នកនឹងទទួលបានភាពរីករាយ និងកាន់តែងាយស្រួលជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ម៉ូឌែល Add-Wash 9គីឡូ គ្រប់ពេលវេលា…គ្រប់រដូវកាលទាំងអស់!

    ប្រឡាក់តិចបោកតិច…ប្រឡាក់ច្រើនបោកច្រើន…ហើយបើទទឹកទឹកភ្លៀង ឬស្នាមខ្ទាតប្រឡាក់តាមផ្លូវពេល មេឃភ្លៀងត្រូវតែដាក់បោកភ្លាម…បើមិនអ៊ីចឹងទេ ដឹងតែមិនងាយបោកសម្អាតទេ!! ជាមួយនឹងម៉ាស៊ីនម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash ម៉ូឌែលថ្មីនេះ បំពាក់នូវមុខងារថ្មីៗ ទំនើបទាន់សម័យ ត្រូវតាមគ្រប់តម្រូវការ…គ្រប់ស្ថានភាពរបស់លោកអ្នកដូចជា៖

    * 15’ QUICK WASH
    មុខងារនេះគឺផ្តល់ភាពងាយស្រួល និងជួយឱ្យចំណេញពេលវេលាក្នុងការបោកគក់ …បោកលឿន…រហ័ស…បោកបានស្អាតល្អសម្រាប់សម្លៀកបំពាក់ដែលមានចំនួនតិចដែលចាំបាច់ត្រូវតែបោក ឬក្នុងករណីដែលលោកអ្នកមិនចង់ទុកគរឱ្យច្រើនដែលនាំឱ្យមានក្លិន ឬជាប់ស្នាមប្រឡាក់កាន់តែយូរនោះ!

    * SUPER ECO WASH
    នេះគឺជាមុខងារបោកសម្អាតដែលជួយសន្សំសំចៃភ្លើង…និងសន្សំសំចៃទឹកខ្ពស់ក្នុងការបោកគក់ និងមានសមត្ថភាពក្នុងការបោកគក់បានស្អាតល្អផងដែរ!

    * SYNTHETICS
    មុខងារនេះគឺសម្រាប់ការបោកសម្លៀកបំពាក់ដែលថ្លៃៗ…ល្អៗ និងខោអាវធ្វើការជាដើម! វាមានតួនាទីចាំបាច់ និងស័ក្តិសមបំផុតសម្រាប់លោកអ្នកដែលរវល់ជាមួយនឹងការងារពេញមួយថ្ងៃ និងស្ទើរតែពេញ 1 សប្តាហ៍! ព្រោះភាគច្រើនលោកអ្នកប្រាកដជាមិនចង់ដាក់វាបោកលាយឡំគ្នាជាមួយនឹង សម្លៀកបំពាក់ដែលអាចចេញពណ៌ ឬសម្លៀកបំពាក់ទូទៅដែលមានស្នាមប្រឡាក់ខ្លាំងនោះទេ!

    ដើម្បីចូលទៅប្រើប្រាស់មុខងារទាំងអស់នេះលោកអ្នកគ្រាន់តែអនុវត្តតាមការណែនាំដូចខាងក្រោម៖

    * របៀបប្រើ៖
    1. ចុចប៊ូតុងបើកភ្លើង (Power on)
    2. មួលរើសយកមុខងារបោកណាមួយដែលលោកអ្នកត្រូវការ (15’ QUICK WASH, SUPER ECO WASH, ឬក៏ SYNTHETICS…) និងអាចរើសមុខងារបន្ថែមតាមការចង់បានដូចជា៖ សីតុណ្ហភាពទឹកក្តៅ, ចំនួនដងនៃការជម្រះទឹក, ប៊ូតុងរើសកម្លាំងពូត, ប៊ូតុងកំណត់រយៈពេលបោក, ប៊ូតុងបន្ថែមមុខងារត្រាំមុនបោក……
    3. ចុចប៊ូតុង Start ឱ្យដំណើរការជាការស្រេច!

    ម៉េចដែរ…? ពិតជាងាយស្រួលប្រើប្រាស់…និងចំណេញពេលវេលាខ្លាំងណាស់! ចង់បាននូវសេរីភាពនៃការបោកគក់សម្លៀកបំពាក់ស្អាតគ្រប់ពេលវេលា និងជីវិតកាន់តែមានភាពងាយស្រួល…សូមកុំភ្លេចជ្រើសរើស ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash 9 គីឡូ ម៉ូឌែលថ្មីនេះ ទាំងអស់គ្នាណា៎…!!

    សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទឥតគិតថ្លៃលេខ៖ 1800-20 32 32 !

    * បញ្ជាក់៖ រាល់ការជាវម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash ម៉ូឌែល ww90K54E0UW/ST តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់កុំភ្លេចសួររកប័ណ្ណធានាផងណា៎…!

    Share This Post: