ខ្មាសគេពេញហ្នឹង! ប្រធានភូមិម្នាក់ចុចបិទកាមេរ៉ាមិនទាន់ច្រឡំ Live វីដេអូខ្លួនរួមភេទផ្អើលពេញកិច្ចប្រជុំតាមរយៈ Video Conference (មានវីដេអូ)
ហ្វីលីពីន៖ នៅក្នុងសម័កាលកូវីដ ១៩ នេះ កិច្ចការប្រជុំសំខាន់ៗជាច្រើនត្រូវបានគេរៀបចំឡើងតាមបណ្តាញអ៊ីនធឺណិតជាលក្ខណៈ Video Conference ដោយប្រើប្រាស់កម្មវិធីផ្សេងៗ ដែលវិធីនេះអាចធ្វើឲ្យភាគីជាច្រើនអាចជួបជជែកតទល់គ្នាបានដោយមិនចាំបាច់មកជួបគ្នាផ្ទាល់នោះទេ។ ទន្ទឹមនឹងការផ្តល់ភាពងាយស្រួល ការប្រជុំតាមរយៈ Video Conference ក៏អាចបង្កឲ្យមានបញ្ហាមួយចំនួនផងដែរ ប្រសិនបើភាគីណាមួយភ្លេចខ្លួននិងបានបង្ហាញរឿងអាម៉ាស់ណាមួយជាសាធារណៈតាមរយៈការ Live វីដេអូនេះ។ ជាក់ស្តែងមានករណីលោកប្រធានភូមិម្នាក់ភ្លេចខ្លួន Live វីដេអូពីសកម្មភាពរួមភេទផ្ទាល់ខ្លួនរបស់គាត់ជាសាធារណៈនៅក្នុងកិច្ចប្រជុំតាមរយៈ Video Conference ជាផ្លូវការមួយ។

តាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Next Shark បានបញ្ជាក់ថា ករណីអាម៉ាស់នេះបានកើតឡើងចំពោះលោក Jesus Estil ដែលជាប្រធានភូមិ Fatima Dos នៃខេត្ត Cavite ក្នុងប្រទេសហ្វីលីពីន ខណៈដែលកិច្ចប្រជុំនោះគេបានប្រើប្រាស់កម្មវិធី Zoom មានប្រធានបទស្តីគម្រោងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ ហើយកិច្ចប្រជុំមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗជាច្រើននាក់ផងដែរ។ ប្រភពខាងលើបានបន្តថា គ្រាន់តែចប់ការប្រជុំភ្លាមលោក Jesus Estil បានចុចបិទកម្មវិធី Zoom មុនគេ និងបានស្ទុះទៅរួមភេទភ្លាមជាមួយស្ត្រីម្នាក់ដែលកំពុងអង្គុយរង់ចាំគាត់តាំងពីគាត់ចាប់ផ្ដើមប្រជុំម្លេះ។
ដោយសារប្រញាប់ប្រញាល់ពេក លោក Jesus Estil មិនបានចុចបិទកម្មវិធី Zoom ត្រឹមត្រូវនោះទេ ពោលគឺវីដេអូរបស់គាត់នៅតែ live ហើយខណៈដែលភាគីផ្សេងទៀតមិនទាន់បិទវីដេអូដែរនោះ គេបានឃើញសកម្មភាពរួមភេទរបស់គាត់ទាំងស្រុងយ៉ាងច្បាស់ ព្រោះគាត់បានប្រព្រឹត្តិសកម្មភាពរួមភេទនោះនៅពីមុខកាមេរ៉ាតែម្តង។ ក្រោយកើតមានរឿងអកុសលដូចនេះ លោក Jesus Estil បានសម្រេចលាឈប់ពីការងារភ្លាមៗ ខណៈពេលនេះប៉ូលិសហ្វីលីពីនក៏កំពុងបន្តបើកការស៊ើបអង្កេតបន្ថែមជុំវិញករណីនេះផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Next Shark