អន្តរជាតិ
លោក ស៊ីនហ្សូ អាបេ នឹងត្រូវមានការជជែកតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅដើមសប្ដាហ៍ក្រោយនេះ
BY autoadmin
August 29, 2020
នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ (ABE Shinzo) នឹងត្រូវរៀបចំកិច្ចពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃច័ន្ទខាងមុខនេះ។ រំលឹកឡើងវិញដែរថា លោកនាយករដ្ឋមន្រ្តីបានប្រកាសពីចេតនាចុះចេញពីតំណែងកាលពីថ្ងៃសុក្រម្សិលមិញនេះ ដោយសារជំងឺពោះវៀនរបស់លោកបានរើឡើងវិញ។ លោកបានស្នើថា លោកនឹងបន្តបំពេញភារកិច្ចរបស់ខ្លួន រហូតដល់មាននាយករដ្ឋមន្រ្តីថ្មីមកបន្តវេន។

នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ ក៏កំពុងពិចារណាធ្វើការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំពិភពលោកដទៃទៀត ដែលលោកធ្លាប់បានកសាងទំនាក់ទំនងជាមួយផងដែរ។ មេដឹកនាំរួសរាយម្នាក់នេះក៏មានគម្រោងបង្កើនល្បឿនពិភាក្សាក្នុងជួររដ្ឋាភិបាល ដើម្បីធ្វើការលើគោលដៅថ្មីនៃគោលនយោបាយសន្តិសុខរបស់ជប៉ុន បូករួមទាំងប្រព័ន្ធការពារមីស៊ីលផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK