ក្រុម Sisophon FC ដែលជាក្រុមខ្លាំងប្រចាំខេត្តបន្ទាយមានជ័យនឹងមានភារៈកិច្ចត្រូវប៉ះគ្នាជាមួយនឹងក្រុម យុវជននាឋអាស៊ី នៅក្នុងសប្ដាហ៍នេះ
- May 30, 2018
នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 18 នេះក្រុម Sisophon FC ដែលជាក្រុមខ្លាំងប្រចាំខេត្តបន្ទាយមានជ័យ នឹងឡើងមកស្វារគមន៍ក្រុម យុវជននាឋអាស៊ី នៅក្នុងថ្ងៃអាទិត្យ ទី 3 ខែមិថុនា ខាងមុខនេះ។

ក្រុម Sisophon FC គឺជាក្រុមមួយដែលធ្វើដំណើរផ្សងព្រេងពីខេត្តបន្ទាយមានជ័យមកលេងជម្រុះការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ដល់រាជធានីភ្នំពេញ។ នៅក្នុងវគ្គជម្រុះក្រុម Sisophon FC បានបង្ហាញទំរង់លេងល្អមែនទែន ដោយឆ្លងផុត 2 ដំណាក់នៃវគ្គជម្រុះ។ ចូលមកដល់វគ្គ 48 ក្រុមចុងក្រោយក្រុមរបស់ខេត្តបន្ទាយមានជ័យមួយនេះបានប្រកួតយកឈ្នះក្រុមយុវជនកំពង់ផែដោយលទ្ធផល 3-2 ឡើងមកដល់វគ្គ 24 ក្រុមចុងក្រោយត្រៀមប៉ះក្រុម យុវជននាឋអាស៊ី នៅក្នុងសប្ដាហ៍នេះ។
ចំណែកឯក្រុម យុវជននាឋអាស៊ី វិញនៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះក្រុម នាឋអាស៊ី បានដាក់ចូលរួមប្រកួតចំនួន 2 ក្រុមដែលមួយក្រុមឈ្មោះ យុវជននាឋអាស៊ី និងមួយទៀតគឺក្រុម នាឋអាស៊ី។ ប៉ុន្ដែពីរក្រុមនេះគឺនៅសល់តែក្រុម យុវជននាឋអាស៊ី តែប៉ុណ្ណោះដែលឈានឡើងមកដល់វគ្គ 24 ក្រុមចុងក្រោយ ដោយឡែកក្រុម នាឋអាស៊ី ធ្លាក់នៅក្នុងវគ្គ 48 ក្រុមចុងក្រោយ។ ប្រកួតចុងក្រោយរបស់ក្រុម យុវជននាឋអាស៊ី គឺយកឈ្នះក្រុម My Friend ដោយលទ្ធផល 6-1។
ក្រុម Sisophon FC និងត្រូវឡើងមកប៉ះក្រុម យុវជននាឋអាស៊ី នៅក្នុងថ្ងៃអាទិត្យសប្ដាហ៍នេះវេលាម៉ោង 8:00 នាទីយប់។
កុំុភ្លេចចូររួមទស្សន៍ទាយលើកម្មវិធី Ganzberg Uber Fantasy នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតពីក្រុមហ៊ុន Ganzberg Beer។
របៀបទាញយក៖
– ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA
– ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR


បុត្រ
- Share This Post:






