ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសថៃពន្យារពេលទិញនាវាមុជទឹកពីប្រទេសចិនចំនួន ២គ្រឿង ក្នុងតម្លៃ ៧២៤លានដុល្លារ បន្ទាប់ពីរងការរិះគន់ច្រើនពេក

    BY autoadmin August 31, 2020
    ប្រទេសថៃពន្យារពេលទិញនាវាមុជទឹកពីប្រទេសចិនចំនួន ២គ្រឿង ក្នុងតម្លៃ ៧២៤លានដុល្លារ បន្ទាប់ពីរងការរិះគន់ច្រើនពេក

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia សម្រាប់ថ្ងៃច័ន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសថៃបានសម្រេចពន្យារកិច្ចព្រមព្រៀងទិញនាវាមុជទឹកចំនួន ២គ្រឿង ពីប្រទេសចិន ដែលមានតម្លៃរហូតដល់ទៅ ៧២៤លានដុល្លារអាមេរិក បន្ទាប់ពីទទួលរងការរិះគន់ជាច្រើន ចំពេលដែលប្រទេសជាតិផ្ទាល់កំពុងមានវិបត្តិសេដ្ឋកិច្ចដោយសារជំងឺ COVID-19។

    ក្រោមកិច្ចព្រមព្រៀងឆ្នាំ២០១៥ ប្រទេសថៃជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលទិញគ្រឿងសភាវុធផ្នែកជើងទឹកពីប្រទេសចិន និងបានបញ្ចប់ការទិញនាវាមុជទឹកចំនួន ៣ កាលពីឆ្នាំ២០១៧ ហើយនាវាទី១ នឹងមកដល់នៅឆ្នាំ២០២៣។ យ៉ាងណាកាលពីដើមខែកន្លងទៅ ប្រទេសថៃបានអនុម័តការទិញនាវាមុជទឹកចំនួន ២គ្រឿង បន្ថែមទៀត ក្នុងតម្លៃ ២២.៥លានបាត ឬ ៧២៤លានដុល្លារ ប៉ុន្តែវាបានទទួលការរិះគន់យ៉ាងខ្លាំង ដោយសារថាប្រទេសនេះកំពុងជួបវិបត្តិសេដ្ឋកិច្ចស្រាប់។

    ដូច្នេះហើយទើបមកដល់ថ្ងៃច័ន្ទនេះ អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា លោក ប្រាយុទ្ធ ចាន់អូចា បានសុំឱ្យខាងកងទ័ពជើងទឹក គួរពិចារណាលើការពន្យារពេលទិញនាវាមុជទឹកបន្ថែមចំនួន២នេះ។ គួរឱ្យដឹងដែរថា ស្ថានភាពប្រទេសថៃឥឡូវនេះគឺមានភាពល្អក់កករ ដោយមានទាំងការតវ៉ាប្រឆាំងរដ្ឋាភិបាន និងរបបរាជានិយម ខណៈដែលសេដ្ឋកិច្ចប្រទេសនេះបានធ្លាក់ចុះអាក្រក់បំផុតក្នុងរយៈពេល ២០ឆ្នាំ ចុងក្រោយនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: