ខ្មែរណូត

ស្វែងរក

  • PR

    តើនឹងមានអ្វីប្លែក! កំពូលតារាចម្រៀងប្រចាំប្រទេស លោក ខេមរៈ សិរីមន្ត និងអ្នកនាង ឱក សុគន្ធកញ្ញា នឹងត្រៀមខ្លួនពញ្ញ៉ាក់អារម្មណ៍ហ្វេនៗ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

    BY Khmernote Media August 31, 2020
    តើនឹងមានអ្វីប្លែក! កំពូលតារាចម្រៀងប្រចាំប្រទេស លោក ខេមរៈ សិរីមន្ត និងអ្នកនាង ឱក សុគន្ធកញ្ញា នឹងត្រៀមខ្លួនពញ្ញ៉ាក់អារម្មណ៍ហ្វេនៗ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

    តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពលោក ខេមរៈ សិរីមន្ត នៅតែបន្តកាន់តំណែងជាកំពូលតារា ចម្រៀងប្រុសប្រចាំប្រទេសជាច្រើនឆ្នាំ ដែលសឹងរាល់បទចម្រៀងរបស់លោក គឺផ្ទុះការគាំទ្រខ្លាំងពី សំណាក់ទស្សនិកជនគ្រប់ទិសទី។ រីឯកំពូលតារាចម្រៀងស្រីប្រចាំប្រទេសកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា យើងវិញ ក៏ជាតារាចម្រៀងម្នាក់ដែលមានសមត្ថភាពខ្ពស់ ព្រមទាំងមានសម្លេងពីរោះខ្លាំង តែម្ដង ពោលគឺអ្នកទាំងពីរពិតជាសាកសមឥតខ្ចោះដែលឈរលំដាប់មុខគេក្នុងប្រទេសនិងនៅតែទទួល បានការគាំទ្រមិនថមថយ។

    នៅក្រោមដំបូលតែមួយគឺផលិតកម្មរស្មីហង្សមាស កំពូលតារាចម្រៀងប្រុសស្រីទាំងពីរតែងតែត្រូវបាន អ្នកគាំទ្រទទូចរំពឹងចង់ឃើញការចាប់ដៃគូជាមួយគ្នា ដោយអ្នកទាំងពីរសុទ្ធតែមានសមត្ថភាពមិនធម្មតា ដូច្នេះការចាប់ដៃគូជាមួយគ្នាគឺពិតជាកក្រើកនិងជាអ្វីដែលអ្នកគាំទ្រចង់ឃើញបំផុត។

    នៅមិនទាន់មានការប្រកាសឬបង្ហាញអ្វីជាផ្លូវការនៅឡើយទេថាអ្នកទាំងពីរមានគម្រោងចាប់ដៃគូជាមួយគ្នាឬយ៉ាងណា តែតាមប្រភពជិតស្និទ្ធក្នុងផលិតកម្មគឺបានឲ្យដឹងថាកំពូលតារាចម្រៀងប្រចាំប្រទេសទាំងពីរ របស់យើងក៏កំពុងតែត្រៀម Surprise ហ្វេនជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះតែម្តង។

    បើតាមពិតដូចជាការលេចឮមែនគឺពិតជាមិនធម្មតាទេដែលកំពូលតារាប្រុសស្រីទាំងពីរត្រៀមជាពិសេសដើម្បីអ្នកគាំទ្រយ៉ាងនេះ ដូច្នេះមានតែរង់ចាំទាំងអស់គ្នាថាតើកំពូលអាដូលយើងនិងមានអ្វីប្លែក?!!!

    Share This Post: