ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសថៃមានគម្រោងស្នើសុំបង្កាត់ពូជរមាំង (Eld’s deer) ពីប្រទេសកម្ពុជា

    BY autoadmin September 1, 2020
    ប្រទេសថៃមានគម្រោងស្នើសុំបង្កាត់ពូជរមាំង (Eld’s deer) ពីប្រទេសកម្ពុជា

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងធនធានធម្មជាតិនិងបរិស្ថានរបស់ប្រទេសថៃ មានគម្រោងចង់ស្នើសុំកម្ពុជា បង្កាត់ពូជសត្វរមាំង (Eld’s deer) សម្រាប់កម្មវិធីបង្កាត់ពូជរបស់ពួកគេ ដើម្បីលើកកម្ពស់ប្រភេទសត្វដែលជិតផុតពូជ។ រដ្ឋមន្ត្រីលោក Varawut Silpa-archa បានប្រកាសពីផែនការនេះ នៅដែនជម្រកសត្វព្រៃ Phukiew ក្នុងខេត្ត Chaiyaphum ដែលជាកន្លែងដែលលោកធ្លាប់ត្រួតពិនិត្យការដោះលែងសត្វរមាំង ដែលកើតនៅមជ្ឈមណ្ឌលចិញ្ចឹមរបស់ក្រសួងនៅខេត្ត Chon Buri ។

    ក្រសួងធ្លាប់បានពិភាក្សាអំពីផែនការនេះជាមួយសមភាគីមកពីប្រទេសជិតខាង ជាពិសេសប្រទេសកម្ពុជា តាំងពីមុនពេលមានវិបត្តិជំងឺ COVID-19 មកម៉្លេះ ហើយនឹងបន្ដពិភាក្សាគ្នាឡើងវិញឆាប់ៗ។ គួរឱ្យដឹងដែរថា នៅប្រទេសថៃមានសត្វរមាំងប្រមាណ ១០០ក្បាល ហើយពាក់កណ្តាលនៃពួកវាត្រូវបានចិញ្ចឹម និងមើលថែនៅឯមជ្ឈមណ្ឌលចិញ្ចឹមក្នុងខេត្ត Chon Buri។ សត្វរមាំងត្រូវបានសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ បានចាត់ចូលទៅក្នុងសត្វដែលជិតផុតពូជចាប់តាំងពីឆ្នាំ២០០៨៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: