ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទន្លេមួយខ្សែនៅឥណ្ឌូនេស៊ីកំពុងពោពេញដោយកាកសំណល់វេជ្ជសាស្រ្ត ដែលកើតចេញពីការព្យាបាលជំងឺកូវីដ ១៩

    BY autoadmin September 2, 2020
    ទន្លេមួយខ្សែនៅឥណ្ឌូនេស៊ីកំពុងពោពេញដោយកាកសំណល់វេជ្ជសាស្រ្ត ដែលកើតចេញពីការព្យាបាលជំងឺកូវីដ ១៩

    ឥណ្ឌូនេស៊ី៖ យោងតាមសារព័ត៌មាន Bangkok Post បានរាយការណ៍ថា ទន្លេមួយខ្សែនៅក្នុងប្រទេសឥណ្ឌូនេស៊ីកំពុងតែពោពេញដោយកាកសំណល់វេជ្ជសាស្រ្តដែលកើតចេញពីការព្យាបាលជំងឺកូវីដ ១៩ ។ ទន្លេមួយខ្សែនេះមានឈ្មោះថា Cisadane មានប្រវែងសរុបប្រមាណជា ១៣៨ គីឡូម៉ែត្រ និងជាទន្លេដ៏សំខាន់មួយនៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ។ ប្រភពខាងលើបានបន្តថា កាកសំណល់វេជ្ជសាស្ត្រដែលគេបានប្រទះឃើញនៅពេញទន្លេ Cisadane មានដូចជា ម៉ាស់ សឺរ៉ាំង និងសំលៀកបំពាក់ការពារមេរោគជាដើម។

    ចំពោះមូលហេតុដែលបង្កឲ្យមានបញ្ហានេះវិញត្រូវបានប្រភពខាង​បញ្ជាក់ថា ដោយសារតែកាលពីខែឧសភាក​ន្លងទៅនេះមានហេតុការណ៍បាក់ដីមួយកន្លែងបានកើតឡើងនៅចំកន្លែងផ្ទុកសំរាម ហើយហេតុការណ៍នោះបានធ្វើឲ្យសំរាមជាច្រើនត្រូវហូរចូលទៅក្នុងទឹកទន្លេ។ សម្រាប់ប្រជាពលរដ្ឋឥណ្ឌូនេស៊ីដែលរស់នៅក្បែរទឹកទន្លេបានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងជុំវិញបញ្ហាសំរាមនេះ ព្រោះគេខ្លាចថាវាអាចជាភ្នាក់ងារចម្លងមេរោគកូវីដ ១៩ និងមេរោគផ្សេងៗជាច្រើនទៀតផងដែរ៕

    អត្ថបទ៖ភក្តី

    ប្រភព៖ Bangkok Post

     

    Share This Post: