តារាចំរៀង Dua Lipa ចេញមុខច្រានចោលរាល់ពាក្យចចាមអារាមទាំងឡាយថានាងបានចំណាយពេលរាត្រីដ៏មានន័យជាមួយនឹងខ្សែបម្រើ Asensio
- May 30, 2018
តារាចំរៀងស្រីអន្ដរជាតិកញ្ញា Dua Lipa បានបដិសេធថានាងមិនមានទំនាក់ទំនងជាមួយនឹងខ្សែបម្រើ Marco Asensio ទេ បន្ទាប់ពីមានពាក្យចចាមអារាមជាច្រើនថាកញ្ញា Dua Lipa ចំណាយពេលរាត្រីដ៏មានន័យជាមួយនឹង Asensio ក្រោយការប្រកួត Champion League វគ្គផ្ដាច់ព្រ័ត្របញ្ចប់។

យោងតាមរបាយការណ៍មួយដែលបានបញ្ចូលទៅកាន់សារពត៌មានរបស់ប្រទេសអេស្ប៉ាញបានអោយដឹងថា៖ កីឡាករ Asensio និងតារាចំរៀង Dua Lipa បានចំណាយពេលរាត្រីដ៏ផ្អែមល្ហែមជាមួយគ្នាបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅថ្ងៃទី 26 ខែឧសភាដែលតារាប៉ុបរូបនេះបានចូលរួមក្នុងពិធីបើកការប្រកួតពានរង្វាន់ UEFA Champion League វគ្គផ្ដាច់ព្រ័ត្រនៅឯទីក្រុម គៀវ ប្រទេសអ៊ុយក្រែន។
ភ្លាមៗនោះបន្ទាប់ពីលេចលឺពាក្យចចាមអារាមកញ្ញា Dua Lipa បានច្រានចោលទាំងអស់រាល់ពាក្យចចាមអារាមនៅបានបង្ហោះនៅលើបណ្ដាញសង្គមនានា ហើយនាងបានលើកឡើងថា គ្មានការណាត់ជួបជាមួយនឹង Asensio នោះទេ។
តារាចំរៀង Dua Lipa បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថា៖ ខ្ញុំមិនដែលបានជួប Marco Asensio ឡើយ ហើយវាពិតជាមិនទំនងទេដែលខ្ញុំទៅជួបគេ ព្រោះវាធ្វើអោយអ្នកគាំទ្រក្លឹប Liverpool ដាក់ទោសលើនាង។


បុត្រ
ប្រភព៖ Goal
- Share This Post:






