ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខ្លោចចិត្ត! ក្មេងតូចម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីខាងសាលាបានចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនឲ្យនាង ដោយមិនដឹងថានាងកំពុងមានអាការៈក្តៅខ្លួន

    BY autoadmin September 2, 2020
    ខ្លោចចិត្ត! ក្មេងតូចម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីខាងសាលាបានចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនឲ្យនាង ដោយមិនដឹងថានាងកំពុងមានអាការៈក្តៅខ្លួន

    ថៃ៖ ក្មេងស្រីអាយុ ១១ ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីរូបនាងត្រូវបានខាងសាលារៀនចាក់វ៉ាក់សាំងចូលទៅក្នុងរាងកាយនាងដោយមិនបានដឹងថា មានកំពុងមានអាការៈក្តៅខ្លួន។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាលារៀនមួយកន្លែងក្នុងតំបន់ Maharaj ក្រុងបាងកក ប្រទេសថៃ ហើយវ៉ាក់សាំងដែលក្មេងស្រីរងគ្រោះត្រូវចាក់នោះគឺជាវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន ដែលរដ្ឋាភិបាលថៃបានសម្រេចផ្តល់ជូនដោយមិនគិតថ្លៃចំពោះក្រុមសិស្សសាលាភេទស្រីនៅទូទាំងប្រទេសថៃ។

    យ៉ាងណាក្តី ចំពោះករណីអកុសលខាងលើនេះគឺក្មេងស្រ្តីរងគ្រោះមានអាការៈក្តៅខ្លួនស្រាប់ខណៈខាងសាលារៀនមិនបានដឹងរឿងនេះទេ ហើយបន្ទាប់ពីចាក់វ៉ាក់សាំងរួចក្មេងស្រីរងគ្រោះបានវិលមុខ ក្អួតចង្អោរ ថប់ដង្ហើម និងក្រោយមកក៏ដាច់ខ្យល់ស្លាប់តែម្តង។ គិតមកទល់នឹងពេលនេះប៉ូលិសជំនាញថៃក៏កំពុងបើកការស៊ើបអង្កេតជុំវិញករណីនេះផងដែរ ដើម្បីរកឲ្យឃើញនូវមូលហេតុនិងអ្នកទទួលខុសត្រូវក្នុងករណីនេះឲ្យបានច្បាស់លាស់៕

    អត្ថបទ៖ភក្តី

    ប្រភព៖ World of Buzz

    Share This Post: