ខ្មែរណូត

ស្វែងរក

  • PR

    រសាប់រសល់អស់ពីរបីយប់ សំណាងធំមកដល់ សង្គ្រោះមួយគ្រួសារ

    BY Khmernote Media September 3, 2020
    រសាប់រសល់អស់ពីរបីយប់ សំណាងធំមកដល់ សង្គ្រោះមួយគ្រួសារ

    គេងរសាប់រសល់អស់ពីរបីយប់ ស្រាប់តែសំណាងធំមកដល់ ធ្វើឲ្យលោក សុខ សុភ័ក្រ វ័យ 36ឆ្នាំ ជាអ្នកបើករថយន្តឲ្យដេប៉ូចែកចាយភេសជ្ជៈមួយកន្លែងនៅរាជធានីភ្នំពេញ មានចិត្តរំភើបរីករាយយ៉ាងខ្លាំង ព្រោះមិនចង់ជឿឡើយថាខ្លួន អាចមានសំណាងធំក្នុងគ្រាលំបាកសម័យកូវីដ19 រាតត្បាតនេះ។

    ក្នុងពេលដែលជំងឺកូវីដ19 រាតត្បាត ម្នាក់ៗសុទ្ធតែជួបការលំបាក ដោយការបាត់បង់ការងារ ឬកាត់បន្ថយចំណូល ដែលប៉ះពាល់ដល់ជីវភាពគ្រួសារ ជាក់ស្តែង លោក សុភ័ក្រ រស់នៅរាជធានីភ្នំពេញ ដោយការខ្វះខាត ដែលលោកត្រូវបានកាត់ប្រាក់ខែ លោកក៏ឆ្លៀតរត់ម៉ូតូឌុបនៅពេលយប់ ដើម្បីរកចំណូលបន្ថែមដើម្បីចិញ្ចឹមខ្លួនឯងផង និងលោកយាយចាស់ម្នាក់ ព្រមទាំងក្មួយតូចៗប៉ុន្មាននាក់ទៀត ដែលនៅក្នុងបន្ទុករបស់លោក។

    ចំពោះលោក សុខ សុភ័ក្រ ប្រាក់រង្វាន់ 5លានរៀលនេះជាទឹកប្រាក់ដ៏ច្រើនខ្លាំង ដែលអាចជួយជីវិតគ្រួសាររបស់លោក ឲ្យរួចផុតការលំបាកស្របពេលដែលគ្រួសារកំពុងត្រូវការលុយដោះស្រាយជីវភាពចំពោះមុខ។ លើកដំបូងក្នុងជីវិត ដែលទទួលបានសំណាងធំបែបនេះ លោក សុខ សុភ័ក្រ បានរៀបរាប់បន្តទៀតថា លោកបានទិញភេសជ្ជៈ M-150 ញ៉ាំដូចសព្វដង ស្រាប់តែបើកគម្របមក អ៊ុតមើលដូចសព្វដង ហើយឃើញតួលេខសូន្យយ៉ាងច្រើននោះភ្លាម លោកត្រេកអរឡើងលោតផ្អើលគេឯង ហើយគេក៏សរសើរថាគាត់ពិតជាមានសំណាងមែន។
    លោក សុខ សុភ័ក្រ ចូលចិត្តញ៉ាំភេសជ្ជៈប៉ូវកម្លាំង M-150 ក្នុងមួយថ្ងៃយ៉ាងហោចណាស់ ក៏បានមួយដបដែរ មានថ្ងៃខ្លះញ៉ាំដល់3ដប ជាពិសេសនៅពេលដែលលោកត្រូវបើកបរផ្លូវឆ្ងាយ ឬត្រូវការកម្លាំងខ្លាំងជួយលើកទំនិញចូលឃ្លាំង។

    ភេសជ្ជៈប៉ូវកម្លាំងនាំមុខគេ M-150 នឹងនៅតែបន្តផ្តល់សំណាងដ៏ច្រើន អតិថិជននឹងឈ្នះប្រាក់លានភ្លាមៗ តាមរយៈការពិសាភេសជ្ជៈរបស់ខ្លួន «រង្វាន់កាន់តែច្រើនកម្លាំងកាន់តែខ្លាំងភ្លាមៗ» ដែលមានរង្វាន់សរុបច្រើនជាង 1០,០០០,០០០,០០០០រៀល (ដប់ពាន់លានរៀល) ដោយគ្រាន់តែពិនិត្យក្រោមគម្របដបភេសជ្ជៈប៉ូវកម្លាំង M-150 អ្នកអាចមានសំណាងក្លាយជាអ្នកឈ្នះរង្វាន់ធំដល់ទៅ 50លានរៀល ៕

    Share This Post: