ខ្មែរណូត

ស្វែងរក

  • PR

    ផលិតកម្មហង្សមាស ដែលជាផលិតកម្មលេខមួយនៅកម្ពុជាគ្រោងធ្វេី Best of the Best ក្រោយ Covid ចប់ស្ងាត់

    BY Khmernote Media September 3, 2020
    ផលិតកម្មហង្សមាស ដែលជាផលិតកម្មលេខមួយនៅកម្ពុជាគ្រោងធ្វេី Best of the Best ក្រោយ Covid ចប់ស្ងាត់

    បើនិយាយពីផលិតធំនិងល្អជាងគេនៅកម្ពុជាគឺគ្មានខាងណាឲ្យនឹកឃើញក្រៅពីហង្សមាសឡើយ ជាផលិតកម្មឈរលំដាប់លេខមួយក្នុងស្រុកជាង 30ឆ្នាំ បម្រើអារម្មណ៍កម្សាន្តជាទីពេញចិត្តសម្រាប់ ទស្សនិកជនគ្រប់វ័យគ្រប់វណ្ណៈគ្រប់លំដាប់។ ហង្សមាស គឺជាផលិតកម្មតែមួយគត់ដែលអភិវឌ្ឍខ្លួន បានយ៉ាងល្អឥតខ្ចោះ ដោយសព្វថ្ងៃមានតែ ហង្សមាស មួយគត់ដែលមានវិស័យកម្សាន្តគ្រប់រសជាតិ បំពេញគ្រប់តំរូវការរបស់ទស្សនិកជន។

    ជាងនេះទៀតសោត បើនិយាយពីកម្មវិធីប្រគុំតន្រ្តីដ៏ធំជាងគេក្នុងស្រុក ក៏គ្មានខាងណាឲ្យនឹកឃើញ ក្រៅពី Best of the Best របស់ហង្សមាសឡើយ។ ក្រោយជោគជ័យយ៉ាងខ្លាំងលើការចាប់ផ្តើមដំបូង នាថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2004 ការប្រគុំតន្រ្តី Best of the Best បានក្លាយជាការប្រគុំតន្រ្តីលំដាប់កំពូល ប្រចាំឆ្នាំដែលប្រមូលបានការគាំទ្រយ៉ាងហូរហៀរលើសពីការស្មាន មានតែមួយគត់នៅកម្ពុជា។

    ក្រោយអវត្តមានអស់រយៈពេល 7ឆ្នាំ របស់ការប្រគុំតន្រ្តីដ៏ធំមួយនេះ ទស្សនិកជនពីគ្រប់មជ្ឈដ្ឋានតែង រំពឹងចង់ឃើញវត្តមានជាថ្មីរបស់ Best of the Best ហើយពេលនេះការរំពឹងទុកកំពុងតែអាចក្លាយជា ការពិតព្រោះប្រភពដ៏ជិតដិតក្នុងផលិតកម្មហង្សមាសបានបង្ហើបយ៉ាងច្បាស់ៗថា ហង្សមាសនឹងមាន គម្រោងធ្វើ Best of the Best ក្រោយស្ថានការណ៍ Covid ចប់ស្ងប់ស្ងាត់នេះហើយ។

    អាចនិយាយបានថានេះគឺជាដំណឹងដ៏ភ្ញាក់ផ្អើលដ៏រីករាយសម្រាប់អ្នកគាំទ្រ Best of the Best ព្រោះ ការប្រគុំតន្រ្តីដ៏ពិសេសបែបនេះខកខានប្រារព្ធឡើងយូរគួសមណាស់មកហើយ ត្រៀមទាំងអស់គ្នា សម្រាប់ថ្ងៃប្រកាសជាផ្លូវការខាងមុខ៕

    Share This Post: