ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តោះ! មកស្គាល់សកលវិទ្យាល័យល្អបំផុតដាច់គេទាំង ១០ របស់ពិភពលោក សម្រាប់ឆ្នាំ២០២១

    BY autoadmin September 4, 2020
    តោះ! មកស្គាល់សកលវិទ្យាល័យល្អបំផុតដាច់គេទាំង ១០ របស់ពិភពលោក សម្រាប់ឆ្នាំ២០២១

    យោងតាមការផ្ដល់ចំណាត់ថ្នាក់ដោយ Times Higher Education World University Rankings បានបង្ហាញថា សាកលវិទ្យាល័យ Oxford គឺជាសាកលវិទ្យាល័យល្អបំផុតរបស់ពិភពលោក និងបានជាប់ចំណាត់ថ្នាក់លេខ១ រយៈពេល ៥ឆ្នាំ ជាប់ៗគ្នាមកហើយ។ នៅក្នុងចំណោមចំណាត់ថ្នាក់សាកលវិទ្យាល័យដែលល្អបំផុតទាំង ១០ របស់ពិភពលោកសម្រាប់ឆ្នាំ២០២១ មានតែសកលវិទ្យាល័យមកពីអង់គ្លេស ២ ប៉ុណ្ណោះ ដែលបានឈរក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ ខណៈដែលក្រៅពីនោះ គឺសុទ្ធតែជាសកលវិទ្យាល័យមកពីសហរដ្ឋអាមេរិក។

    សាកលវិទ្យាល័យ Oxford នៅតែឈរលេខ ១ ដដែល ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ប៉ុន្តែសម្រាប់សាកវិទ្យាល័យ Cambridge របស់អង់គ្លេសដែរនោះ គឺបានធ្លាក់ទៅដល់លេខ ៦ ដែលឆ្នាំមុនគឺឈរនៅលេខ ៣ ។ យ៉ាងណាក៏ដោយគេអាចមើលឃើញថា អ្នកឈ្នះពិតប្រាកដគឺសាកលវិទ្យាល័យ Tsinghua របស់ប្រទេសចិន ដែលជាសកលវិទ្យាល័យរបស់ទ្វីបអាស៉ីតែមួយគត់ ដែលបានចូលខ្លួនមកឈរនៅចំណាត់ថ្នាក់លេខ ២០ ក្នុងការវាយតម្លៃនេះ។ ខាងក្រោមនេះគឺជាសាកលវិទ្យាល័យល្អបំផុតទាំង ១០ សម្រាប់ឆ្នាំ២០២១៖

    ១០. សាកលវិទ្យាល័យឈីកាហ្គោ (អាមេរិក)

    ៩. សាកលវិទ្យាល័យព្រីនស្តុន (អាមេរិក)

    ៨. សាកលវិទ្យាល័យយេល (អាមេរិក)

    ៧. សាកលវិទ្យាល័យកាលីហ្វ័រញ៉ា នៅ Berkeley (អាមេរិក)

    ៦. សាកលវិទ្យាល័យខេមប្រ៊ីជ (អង់គ្លេស)

    ៥. វិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts (អាមេរិក)

    ៤. វិទ្យាស្ថានបច្ចេកវិទ្យាកាលីហ្វ័រញ៉ា (អាមេរិក)

    ៣. សកលវិទ្យាល័យ​ហា​វើត (អាមេរិក)

    ២. សាកលវិទ្យាល័យស្ទែនហ្វដ (អាមេរិក)

    ១. សាកលវិទ្យាល័យ Oxford (អង់គ្លេស)

    ប្រភព៖ Forbes , Times Higher Education

    Share This Post: