ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សម័យកូវីដ អ្នកជំនាញសុខាភិបាលកាណាដាណែនាំឲ្យដៃគូទាំងអស់ត្រូវចេះពាក់ម៉ាស់ក្នុងពេលរួមភេទ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩

    BY autoadmin September 4, 2020
    សម័យកូវីដ អ្នកជំនាញសុខាភិបាលកាណាដាណែនាំឲ្យដៃគូទាំងអស់ត្រូវចេះពាក់ម៉ាស់ក្នុងពេលរួមភេទ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩

    កាណាដា៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់ម្នាក់របស់ប្រទេសកាណាដាបានផ្តល់ដំបូន្មានទៅកាន់ពលរដ្ឋខ្លួនថា ក្នុងសម័យកាលជំងឺកូវីដ ១៩ នេះដៃគូរួមភេទទាំងអស់ត្រូវតែនាំគ្នាពាក់ម៉ាស់ក្នុងពេលរួមភេទ ដើម្បីកាត់បន្ថយអត្រានៃការចម្លងមេរោគឲ្យនៅកម្រិតទាបបំផុត។ ការថ្លែងដូចនេះត្រូវបានធ្វើឡើងដោយលោកស្រីវេជ្ជបណ្ឌិត Theresa Tam ប្រធានផ្នែកវេជ្ជសាស្ត្រប្រចាំប្រទេសកាណាដា និងបានធ្វើឡើងក្នុងឱកាសដែលលោកស្រីត្រូវបង្ហាញខ្លួននៅក្នុងពិធីសន្និសិទ្ធសារព័ត៌មានផ្លូវការស្តីពីវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩។

    លោកស្រីវេជ្ជបណ្ឌិត Theresa Tam 

    ក្រៅតែពីបានស្នើឲ្យដៃគូរួមភេទទាំងអស់ពាក់ម៉ាស់ក្នុងអំឡុងពេលរួមភេទ លោកស្រី Theresa Tam ក៏បានផ្តល់អនុសាសន៍ជាច្រើនបន្ថែមទៀតថា ដៃគូរួមភេទទាំងអស់ត្រូវចេះងូតទឹកសម្អាតខ្លួននិងលាងសម្អាតដៃជាមួយទឹកលាងដៃឲ្យបានត្រឹមត្រូវទាំងមុននិងក្រោយពេលរួមភេទ។

    ក្នុងអំឡុងពេលរួមភេទដៃគូទាំងអស់គួរចៀសវាងការថើបមាត់គ្នា ឬនៅទល់មុខគ្នាយ៉ាងជិតស្និតពេក និងគួរជ្រើសរើសក្បាច់រួមភេទណាដែលមុខរបស់ដៃគូទាំង ២ អាចនៅឆ្ងាយពីគ្នាបាន ហើយជម្រើសដែលល្អបំផុតនោះគឺលោកស្រី Theresa Tam បានណែនាំឲ្យពលរដ្ឋទាំងអស់គួសម្រេចកាមដោយខ្លួនជំនួសឲ្យការរួមភេទជាមួយគូ ទើបមានសុវត្ថិភាព ១០០% ពីជំងឺកូវីដ ១៩ ៕

    អត្ថបទ៖ភក្តី

    ប្រភព៖ Reuters

    Share This Post: