ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្យុះម៉ៃសាក់មិនទាន់បានប៉ុន្មានផង ឥឡូវនេះជប៉ុនចេញការព្រមានឱ្យប្រយ័ត្នព្យុះ Haishen មួយទៀត

    BY autoadmin September 4, 2020
    ព្យុះម៉ៃសាក់មិនទាន់បានប៉ុន្មានផង ឥឡូវនេះជប៉ុនចេញការព្រមានឱ្យប្រយ័ត្នព្យុះ Haishen មួយទៀត

    ព្យុះទីហ្វុងដ៏មានឥទ្ធិពលនិងគ្រោះថ្នាក់មួយ កំពុងខិតមកជិតភាគនិរតីនៃប្រទេសជប៉ុន ខណៈក្រុមមន្រ្តីកំពុងព្រមានពីភ្លៀងធ្លាក់ខ្លាំង រលកធំៗ និងទឹកឡើង។ ព្យុះទីហ្វុងនោះឈ្មោះថា Haishen ហើយវាបានលេចឡើងបន្ទាប់ពីព្យុះទីហ្វុងម៉ៃសាក់ ទើបតែបានវាយប្រហារលើប្រទេសជប៉ុន និងបណ្ដាលឱ្យមនុស្ស ២០នាក់ រងរបួសនៅ Kyushu មុនពេលវាបានធ្វើដំណើររំកិលទៅឧបទ្វីបកូរ៉េ។

    អំឡុងពេលមានព្យុះទីហ្វុងម៉ៃសាក់ វាបានបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីនៅ Kyushu និងនាំឱ្យមានការផ្អាកសេវារថភ្លើង និងរថភ្លើងល្បឿនលឿនមួយចំនួននៅក្នុងតំបន់។ របាយការណ៍បាននិយាយថា នៅប្រទេសកូរ៉េខាងត្បូងវាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនី។

    ចំណែព្យុះទីហ្វុង Haishen ត្រូវបានគេព្យាករណ៍ថា នឹងទៅជិតអូគីណាវ៉ានៅថ្ងៃអាទិត្យ ហើយមានសក្តានុពលដែលអាចបង្កគ្រោះថ្នាក់កាន់តែច្រើន។ កាលពីថ្ងៃព្រហស្បតិ៍មន្រ្តីទីភ្នាក់ងារឧតុនិយមបានជំរុញឱ្យប្រជាជននៅ Kyushu និង Okinawa ត្រូវត្រៀមខ្លួនសម្រាប់ព្យុះថ្មីនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Japan Times

    Share This Post: