ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសស៊ូដង់ប្រកាសអាសន្នរយៈពេល ៣ខែ ជុំវិញបញ្ហាទឹកជំនន់ ដែលបានសម្លាប់មនុស្ស ៩៩នាក់ និងធ្វើឱ្យរបួស ៤៦នាក់

    BY autoadmin September 5, 2020
    ប្រទេសស៊ូដង់ប្រកាសអាសន្នរយៈពេល ៣ខែ ជុំវិញបញ្ហាទឹកជំនន់ ដែលបានសម្លាប់មនុស្ស ៩៩នាក់ និងធ្វើឱ្យរបួស ៤៦នាក់

    ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SUNA បានរាយការណ៍នៅព្រឹកថ្ងៃសៅរ៍នេះថា ក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិរបស់ប្រទេសស៊ូដង់ បានប្រកាសអាសន្ននៅក្នុងប្រទេស សម្រាប់រយៈពេល ៣ខែ ដោយសារតែទឹកជំនន់ និងបានកំណត់តំបន់ស៊ូដង់ជាតំបន់គ្រោះមហន្តរាយធម្មជាតិ។ រដ្ឋមន្រ្តីក្រសួងការងារនិងអភិវឌ្ឍន៍ប្រទេសស៊ូដង់បាននិយាយថា ទឹកជំនន់នៅឆ្នាំនេះបានសម្លាប់មនុស្ស ៩៩នាក់, ធ្វើឱ្យមនុស្ស ៤៦នាក់ រងរបួស, ធ្វើឱ្យខូចខាតដល់ប្រជាជនជាងកន្លះលាននាក់ និង បណ្តាលឱ្យផ្ទះនិងផ្នែកខ្លះដួលរលំជាង ១០០,០០០ខ្នង។

    រដ្ឋមន្រ្តីអ្នកស្រី Lena el-Sheikh បានបន្ថែមថា អត្រាទឹកជំនន់និងទឹកភ្លៀងសម្រាប់ឆ្នាំនេះ បានលើសកំណត់ត្រាដែលបានកំណត់ក្នុងកំឡុងឆ្នាំ ១៩៤៦ និង ១៩៨៨ ជាមួយនឹងការរំពឹងថា នឹងមានសូចនាករកើនឡើងជាបន្តបន្ទាប់។ សារព័ត៌មាន SUNA បាននិយាយថា ក្រុមប្រឹក្សាក៏បានប្រកាសបង្កើតគណៈកម្មការជាន់ខ្ពស់មួយ ដែលដឹកនាំដោយក្រសួងការងារនិងអភិវឌ្ឍន៍សង្គម ដើម្បីដោះស្រាយបញ្ហាគ្រោះទឹកជំនន់សម្រាប់រដូវស្លឹកឈើជ្រុះឆ្នាំ២០២០៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: