ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លទ្ធផលនៃការសិក្សារបស់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលរុស្ស៊ីទើបតែចុះបញ្ជីកាលពីខែមុន ពេលនេះត្រូវបានបង្ហោះចូលទៅក្នុងទិនានុប្បវត្តិវេជ្ជសាស្រ្ត

    BY autoadmin September 5, 2020
    លទ្ធផលនៃការសិក្សារបស់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលរុស្ស៊ីទើបតែចុះបញ្ជីកាលពីខែមុន ពេលនេះត្រូវបានបង្ហោះចូលទៅក្នុងទិនានុប្បវត្តិវេជ្ជសាស្រ្ត

    បើយោងតាមទិន្នន័យដែលចេញផ្សាយកាលពីថ្ងៃសុក្រ នៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ The Lancet បាននិយាយថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលត្រូវបានបង្កើតនិងសាកល្បងនៅក្នុងប្រទេសរុស្ស៊ី បានបង្ហាញពីការបង្កើតអង្គបដិប្រាណនៅក្នុងការសិក្សារាប់សិប ហើយដោយសារតែជាទូទៅវ៉ាក់សាំងនឹងបង្កផលប៉ះពាល់ដូចជាគ្រុនក្តៅ វ៉ាក់សាំងដែលផលិតដោយវិទ្យាស្ថានស្រាវជ្រាវ Gamaleya របស់រុស្ស៊ីមួយនេះ មានផលប៉ះពាល់ស្រាលៗប៉ុណ្ណោះ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNN

    គួររំលឹកដែរថា កាលពីខែសីហា នៅពេលដែលប្រទេសរុស្ស៊ីបានចុះបញ្ជីឱ្យវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ខ្លួនសម្រាប់ការប្រើប្រាស់ជាផ្លូវការ ប្រទេសនេះក៏ទទួលបានការរិះគន់មិនស្ទើរដែរ ចំពោះសុវត្ថិភាព និងប្រសិទ្ធភាពរបស់វា ដោយសារវ៉ាក់សាំងត្រូវបានចុះបញ្ជីយ៉ាងឆាប់រហ័សទាំងមិនទាន់បញ្ចប់ការសាកល្បងទ្រង់ទ្រាយធំទី៣ ដែលជាទឹកចុងក្រោយនៅក្នុងដំណើរការផលិតវ៉ាក់សាំង។ ដូច្នេះការបង្ហោះលទ្ធផលនៃការសិក្សាទៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រដ៏ល្បី The Lancet នឹងជំរុញចិត្តអ្នកវិទ្យាសាស្ត្រផ្សេងទៀត។

    ទិនានុប្បវត្តិ The Lancet បារនសរសេរថា វ៉ាក់សាំង Sputnik V នៅក្នុងការសាកល្បងជុំទី១ និងទី២ ជាមួយនឹងអ្នកចូលរួមចំនួន ៧៦នាក់ បានបង្ហាញពីការកកើតអង្គបដិប្រាណសម្រាប់ប្រឆាំងនឹងជំងឺ COVID-19។ ការសិក្សាបានបង្ហាញថា កម្រិតអង្គបដិប្រាណបន្ទាប់ពីប្រើវ៉ាក់សាំង គឺប្រហែលគ្នាជាមួយអ្នកដែលបានជាពីជំងឺ COVID-19 ។ ឥឡូវនេះវិទ្យាស្ថានស្រាវជ្រាវ Gamaleya រំពឹងថានឹងធ្វើការសាកល្បងលើកទី៣ ជាមួយអ្នកចូលរួម ៤០,០០០នាក់ ហើយអ្នកស្រាវជ្រាវក៏កំពុងចែកចាយវ៉ាក់សាំងនេះ ទៅក្រុមដែលមានហានិភ័យខ្ពស់នៅរុស្ស៊ីផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: