កីឡា

ម្ដាយរបស់ Ronaldo ចង់ឲ្យ Ronaldo ត្រលប់ទៅកាន់ Manchester United ជាជាងក្លឹប PSG

BY
Khmernote Media
May 31, 2018

ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហាញពីតំរុយរបស់គេក្នុងការចាកចេញពីក្លឹបអធិរាជសរ Real Madrid នៅក្នុងរដូវកាលក្រោយ ស្របពេលដែលម្ដាយរបស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះចង់អោយ Ronaldo ត្រលប់ទៅកាន់ក្លឹបបិសាចក្រហម Manchester United វិញ។

ក្រោយពេល Ronaldo ជួយអោយក្លឹបអធិរាជសរ Real Madrid ឈ្នះពានរង្វាន់ UEFA Champion League 3 រដូវកាលជាប់គ្នានោះ អនាគតរបស់ Ronaldo នៅក្នុងក្លឹបអធិរាជសរ Real Madrid កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល។ ក្រោយពេល Ronaldo បង្ហើបពីតំរុយក្នុងការចង់ចាកចេញពីក្លឹបអធិរាជសរ Real Madrid នោះ មានក្លឹបមួយចំនួនចង់ដាក់សំណើរសុំទិញខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ។ ក្លឹបបិសាចក្រហម Manchester United និងក្លឹបអ្នកមានបារាំង PSG អាចនឹងត្រៀមប្រជែងដណ្ដើមខ្សែប្រយុទ្ធរូបនេះនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

យោងតាមសម្ដីរបស់ម្ដាយ Ronaldo បានប្រាប់មកកាន់សារពត៌មាន SFR Sport អោយដឹងថា៖ ខ្ញុំចូលចិត្តទីក្រុងបារីស ខ្ញុំទៅទីនោះម្ដងហើយម្ដងទៀត ខ្ញុំទៅទីក្រុងបារីសលើកចុងក្រោយនៅពេលដែលកូនប្រុសរបស់ខ្ញុំឈ្នះពានរង្វាន់ Ballon D’or ខ្ញុំពិតជាមានមោទនភាពចំពោះគាត់។ រាល់ពេលដែលខ្ញុំទៅទីក្រុងបារីសម្ដងៗ អ្នកនៅទីនោះទទួលស្វារគមន៍ខ្ញុំបានយ៉ាងល្អ។ ប្រសិនបើខ្ញុំប្រាប់ការពិតនោះ ខ្ញុំចង់អោយកូនប្រុសរបស់ខ្ញុំត្រលប់ទៅកាន់ក្លឹបចាស់របស់គេ Manchester United ជាជាងក្លឹប Paris Saint-Germain។ 

បុត្រ

ប្រភព៖ Goal

Share This Post: